សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំពាវនាវឱ្យមានការពង្រឹងការទូតសភា ដើម្បីដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំក្នុងការទ្រទ្រង់ដល់កិច្ចសន្ទនា ការកសាងទំនុកចិត្ត និងការថែរក្សាសន្តិភាព ព្រមទាំងការពារប្រព័ន្ធពហុភាគីនិយមនៅលើឆាកអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ដែលប្រទេសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ពិភពលោកចាំបាច់ត្រូវតែរក្សាទំនាក់ទំនង និងការសម្របសម្រួលជាប្រចាំរវាងគ្នានិងគ្នា ហើយការអនុញ្ញាតឱ្យការទូតសភាដើរតួនាទីយ៉ាងសកម្ម នឹងក្លាយជាស្នូលយ៉ាងសំខាន់ក្នុងការការពារពហុភាគីនិយមឱ្យកាន់តែមានភាពរឹងមាំ ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលនៃសភាពការណ៍សកលលោកនាពេលបច្ចុប្បន្ន៕






