យោងតាមការបង្ហោះផ្សាយរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា លោកស្រី Baroness Winterton រដ្ឋមន្ត្រីព្រីតថេន ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានរួមដំណើរជាមួយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះជួបសហគមន៍នៅគោកប្រាសាទ ខេត្តឧត្តរមានជ័យ ដែលរងផលប៉ះពាល់ពីភាពតានតឹងតាមបណ្តោយព្រំដែន ដើម្បីស្វែងយល់ដោយផ្ទាល់អំពីបញ្ហាប្រឈមដែលគ្រួសារកំពុងជួបប្រទះ និងភាពខុសគ្នាដែលការគាំទ្ររបស់ព្រីតថេនកំពុងបង្កើតឡើង ហើយបើទោះបីជាស្ថិតនៅក្នុងស្ថានភាពជម្លោះក៏ដោយ កុមារភាព និងការអប់រំត្រូវតែបន្ត។
លោកស្រីរដ្ឋមន្ត្រី បានឃើញដោយផ្ទាល់នូវកម្មវិធីអប់រំដែលគាំទ្រដោយព្រីតថេន បានជួបកុមារដែលមានភាពក្លាហាន និងដែលបានឆ្លងកាត់បទពិសោធន៍លំបាក ប៉ុន្តែនៅតែបន្តខិតខំសិក្សា ព្រមទាំងបានស្តាប់ពីគ្រួសារ និងថ្នាក់ដឹកនាំសហគមន៍អំពីអាទិភាព និងតម្រូវការរបស់ពួកគេ។
ជាមួយនោះផងដែរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោកស្រី រដ្ឋមន្ត្រីបានពិភាក្សាគ្នាអំពីរបៀបដែលព្រីតថេនអាចបន្តធ្វើការជាមួយដៃគូក្នុងស្រុកដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងជួយឱ្យកុមារអាចបន្តសិក្សានៅសាលារៀន។
នៅក្នុងគ្រាលំបាកការចុះជួប និងស្តាប់អ្នកដែលរងផលប៉ះពាល់ដោយផ្ទាល់ គឺមានសារៈសំខាន់។ហើយភាពជាដៃគូ និងកិច្ចសន្ទនាក៏មានសារៈសំខាន់ផងដែរ។ ព្រីតថេនប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា និងដៃគូ ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ជួយឱ្យកុមារបន្តការសិក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិ និងកិច្ចសន្ទនាដោយសន្តិវិធីរវាងថៃ និងកម្ពុជា។
Even in times of conflict, childhood and education must continue.
In Kok Prasat, Oddar Meanchey, UK Minister for the Indo-Pacific, Baroness Winterton, visited a community affected by tensions along the border, to see firsthand the challenges facing families and the difference UK support is making.
She saw a UK-funded education programme in action, met inspiring children whose difficult experiences have not dimmed their commitment to learning, and listened to families and community leaders describe their priorities and needs.
Together with Governor H.E. Mean Chanyada, the Minister discussed how the UK can continue working with local partners to support affected communities and help children remain in school.
In challenging times, being present to engage with those most affected matters. Partnership and dialogue are also essential. The UK remains committed to working with Cambodia and partners to support affected communities, keep children learning, and encourage peaceful dialogue and cooperation between Thailand and Cambodia.









