សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព និងការអភិវឌ្ឍកើតចេញពីទំនុកចិត្តរបស់ប្រជាពលរដ្ឋលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ដែលតែងតែផ្ដល់ទំនុកចិត្តយ៉ាងរឹងមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រហូតសម្រេចបាននូវសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

នៅឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រធានគណបក្ស បានខិតខំកសាង និងស្តារប្រទេសជាតិឡើងវិញតាំងពីឆ្នាំ១៩៧៩ មក តាមរយៈការឈរលើមាគ៌ានយោបាយឈ្នះ ឈ្នះ ដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ បាននាំមកនូវសន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញ ដែលជាគ្រឹះយ៉ាងរឹងមាំធ្វើឱ្យប្រទេសកម្ពុជា និយាយជារួម និងខេត្តស្ទឹងត្រែង និយាយដោយឡែក មានការប្រែមុខមាត់ និងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សដូចពេលបច្ចុប្បន្ននេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort