សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នៅប្រទេសចិន

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដឹកនាំ​​គណៈប្រតិភូ​​ជាន់ខ្ពស់​អញ្ជើញ​​ទៅ​ចូលរួ​ម​ពិធី​តាំងពិព័រណ៍ចិន​-​អាស៊ាន លើក​ទី​១៤ ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​​ចិន តប​តាម​​ការ​អញ្ជើញ​​របស់​រ​ដ្ឋា​ភិ​បាល​ចិន​។

សម្តេ​ចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់​ខ្ពស់ រាជ​រដ្ឋាភិបាល​កម្ពុជា បានអញ្ជើញទៅ​ដល់អាកាសយា​នដ្ឋាន​អន្តរ​ជាតិវ៉ូស៊ូ ទីក្រុងណាន់នីង ខេត្តក្វាងស៊ី សាធា​រណ​រដ្ឋប្រជាមានិតចិន ប្រកបដោយ​សុវត្តិភាពហើយ កាលពីវេលាម៉ោង១១និង៤៧នាទី ម៉ោងនៅប្រទេសចិន ត្រូវ​នឹង​​ម៉ោង១០និង៤៧នាទី ម៉ោងនៅប្រទេសកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ