បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៩ ហើយ។

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:១៥នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១២:០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ១៧:១៥នាទី យោធាថៃបានចាប់ផ្តើមប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រវាលឥន្ទ្រី, ចំការចេក, ៥មករា និងសំបុកឃ្មុំ។
– ម៉ោង ២៣:០០នាទី យោធាថៃបានប្រើប្រាស់រថក្រោះបាញ់ប្រមាណ ២០គ្រាប់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥
– ចាប់ពីម៉ោង ៦:១៥នាទី ដល់ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំភ្លើងធំយ៉ាងសន្ធាប់និងបានបាញ់កាំភ្លើងបំពាក់លើរថក្រោះបាញ់បុកបន្ថែម ព្រមទាំងប្រើប្រាស់ដ្រូនអត្តឃាតនៅភូមិសាស្ត្រប្រាសាទព្រះវិហារ។
– ចាប់ពីម៉ោង ៧:៤០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
– ចាប់ពីម៉ោង ៩:២៤នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។
– ម៉ោង ៩:៥០ យោធាថៃបានប្រើប្រាស់យន្តហោះស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រប្រាសាទតាមាន់។
– ម៉ោង ១១:០០នាទី យោធាថៃបានបង្កើនការបាញ់យ៉ាងសន្ធប់បន្ថែមលើភូមិសាស្ត្រប្រាសាទតាមាន់។
– ម៉ោង ១២:០០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងប្រភេទ ១៥៥ម.ម និងប្រភេទកាំជ្រួចហ្វូង DTI-2 ពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ១២:០០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥
– ម៉ោង ១៧:១៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។
– ចាប់ពីម៉ោង ១៧:៤០នាទីល្ងាច ថ្ងៃទី២៤ ដល់ម៉ោង ៦:១៣នាទី ថ្ងៃទី២៥ យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
– ចាប់ពីម៉ោង ១៩:០០នាទី ដល់ម៉ោង ២០:៣៥នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺចំនួន ៤គ្រាប់លើភូមិសាស្ត្របឹងត្រកួន។
– ម៉ោង ១៩:១៥នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។
– ម៉ោង ១៩:១៧នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុនៅភូមិសាស្ត្រស្រុកសំឡូត។
– ចាប់ពីម៉ោង ២០:២២នាទី រហូតដល់ម៉ោង ២១:២៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់លើភូមិសាស្ត្រអូរភ្លុកដំរី។
– ចាប់ពីម៉ោង ២២:១០នាទីយប់ ថ្ងៃទី២៤ ដល់ម៉ោង ៥:៣៥នាទីព្រឹក ថ្ងៃទី២៥ យោធាថៃបានបន្តបាញ់ផ្លោងចំនួន ១៥គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌ ព្រោះយោធាថៃយកទីតាំងស៊ីវិលធ្វើជាគោលដៅបាញ់ប្រហារ។

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥
– នៅវេលាម៉ោង ៥:៣៥នាទីទៀបភ្លឺភ្លាម យោធាថៃបានចាប់ផ្តើមបន្តការវាយប្រហារ ដោយធ្វើសកម្មភាពបាញ់ផ្លោងចូលភូមិសាស្រ្តឃុំស្វាយចេក និងភូមិសាស្ត្របឹងត្រកួន ទៅតាមផែនការនៃការឈ្លានពានបូរណភាពទឹករបស់កម្ពុជា។
– ម៉ោង ៦:១៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
– ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ៨:៣០នាទី យោធាថៃបានបាញ់ផ្លោងចំនួនប្រមាណ ៦០គ្រាប់ចូលភូមិសាស្រ្តភូមិព្រៃចាន់ និងបានផ្លោងចំនួន ១៥គ្រាប់ចូលភូមិសាស្ត្រគោកព្រិច និងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
– ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១០:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម ចំនួន ៣៣គ្រាប់ ចូលភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
– ចាប់ពីម៉ោង ៩:៥៨នាទី ដល់ម៉ោង ១១:០០នាទី យោធាថៃបានបាញ់ផ្លោងសរុប ២៨គ្រាប់ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។
– ម៉ោង ១០:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។
– ម៉ោង ១១:៤០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។

ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

#CiviliansAreNotATarget
#CambodiaWantsPeace
#JusticeForCambodia

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort