អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាមានកេរ្តិ៍ឈ្មោះល្អប្រពៃក្នុងការដោះមីននិងចូលរួមជាមួយពិភពលោកក្នុងការដោះមីនប្រឆាំងមនុស្ស មិនមែនដាក់មីនថ្មីនោះទេ

ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅវេលាម៉ោង ១១:០០នាទី នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ចាប់តាំងពីកម្ពុជាក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស គឺកម្ពុជាបានអនុវត្តអនុសញ្ញានេះយ៉ាងម៉ឹងម៉ាត់ ដែលមិនបានប្រើប្រាស់គ្រាប់មីនថ្មីណាមួយឡើយ។ ផ្ទុយទៅវិញបានដោះមីន និងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស ព្រមទាំងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀតដែលជាកាកសំណល់ពីសង្គ្រាមច្រើនលានគ្រាប់ចេញពីទឹកដីរបស់ខ្លួន។

នាឱកាសនោះផងដែរ ឯកឧត្តម ប៉ែន បូណា បានថ្លែងបន្តថា នៅពេលនេះកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងបេសកម្មថែរក្សាសន្តិភាពនៅក្នុងពិភពលោក និងចូលរួមចំណែកដោះមីនក្នុងបណ្តាប្រទេសជាច្រើន ក្រោមឆ័ត្រអង្កការសហប្រជាជាតិ ហើយកម្ពុជាពិតជាមានមោទនភាពនៅក្នុងសកម្មភាពដោះមីន និងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់មិនទាន់ផ្ទុះ កាក់សំណល់សង្គ្រាមចេញពីទឹកដីរបស់ខ្លួន និងបានចែករំលែកបទពិសោធន៍នេះដល់ប្រទេសជាច្រើនទៀត។ ដូច្នេះ កេរ្តិ៍ឈ្មោះកម្ពុជានៅពេលនេះ គឺការដោះមីន និងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនដាក់មីនថ្មីនោះទេ សូមឱ្យច្បាស់កន្លែងត្រង់នេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

វិចារណកថា៖ ការឡើងកម្ដៅផែនដី និងផលប៉ះពាល់ដល់កសិករ

ការឡើងកម្ដៅផែនដី គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយដែលពិភពលោកកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ហើយផលប៉ះពាល់របស់វាមានសភាពធ្ងន់ធ្ងរជាពិសេសចំពោះកសិករ
beylikdüzü escort escort beylikdüzü beylikdüzü escort