អ្នកនាំពាក្យក្រសួងការពារជាតិ៖ ប្រធានក្រុមលេខាធិការ GBC បានបន្តកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព និងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាវេលាម៉ោង ១១:០០ ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងកិច្ចប្រជុំ GBC ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ ស៊ិន សុខា ប្រធានក្រុមលេខាធិការ GBC បានបន្តកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធិភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងការកសាងទំនុកចិត្តគ្នាជាមួយភាគីថៃ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខា GBC បានចាប់ផ្តើមតាំងពីថ្ងៃទី៤ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នឹងប្រព្រឹត្តទៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងនាំមុខដោយឯកឧត្តម Donald J.Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ីដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន ហើយបទឈប់បាញ់នេះទទួលបានការគាំទ្រ និងស្វាគមន៍យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ និងឆ្លុះបញ្ចាំងពីបំណងរួមសម្រាប់សន្តិភាពក្នុងតំបន់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

(វីដេអូ) សម្រង់ប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី “ប្រកាសដាក់ឱ្យអនុ...

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
beylikdüzü escort escort beylikdüzü beylikdüzü escort