អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមម៉ោង ០៦:១០នាទី ព្រឹកនេះ ស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ទិសព្រះវិហារនិងឧត្តរមានជ័យស្ងប់ស្ងាត់ ឯកងកម្លាំងកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់

ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា គិតត្រឹមម៉ោង ០៦:១០នាទី ព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ នេះ ស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តខេត្តព្រះវិហារនិងឧត្តរមានជ័យ នៅបន្តស្ងប់ស្ងាត់ និងថាកងកម្លាំងកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា «បើគិតចាប់ពីម៉ោង ០០:០១នាទី មកដល់ម៉ោង ០៦:១០នាទី ព្រឹកនេះ សភាពការណ៍នៅជួរមុខតាមបន្ទាត់ព្រំដែន ទិសព្រះវិហារ និងខេត្តឧត្តរមានជ័យ គឺមានសភាពស្ងប់ស្ងាត់។ ចំពោះកងកម្លាំងរបស់យើង គឺស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងតួនាទីរបស់ខ្លួន»។

ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបានអះអាងថា កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដោយបានលើកឡើងថា «កម្ពុជាអនុវត្តនិងគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។ តាមរយៈឆន្ទៈនិងការប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ ប្រកបដោយទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់ និងបានសម្រេចនូវលទ្ធផលជាជំហានៗជាច្រើនចាប់តាំងពីថ្ងៃចូលជាធរមាននៃបទឈប់បាញ់មក»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីរនាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់
beylikdüzü escort escort beylikdüzü beylikdüzü escort