អាជ្ញាធរមីនក្រើនរំលឹកប្រជាពលរដ្ឋដែលវិលត្រឡប់ទៅលំនៅដ្ឋានវិញសូមមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រាប់បែកចង្កោម

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះខ្លឹមសារក្រើនរំលឹកដូចតទៅ៖

ប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋានវិញសូមមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាមឈ្លានពានរបស់កងទ័ពសៀម។

ដើម្បីចូលរួមបង្ការនិងទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងដើម្បីធានាសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋានវិញ សូមមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម។

សូមបងប្អូននៅពេលប្រទះឃើញគ្រាប់ ឫវត្ថុសង្ស័យសូមកុំរើស កាន់ គប់ ដំ កែច្នៃគ្រាប់ទាំងនោះ ព្រោះវាអាចបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។

សូមរាយការណ៍ជាបន្ទាន់នៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុចំលែកសង្ស័យជាគ្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ ដូចខាងក្រោម៖ 012 800 473/ 011 38 39 37/ 097 489 5600/ 066 612 613 និង 063 96 34 99៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីរនាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់
beylikdüzü escort escort beylikdüzü beylikdüzü escort