ក្រសួងការបរទេសថៃ អះអាងថា បានអញ្ជើញតំណាងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនិងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សចុះសួរសុខទុក្ខកងទ័ពកម្ពុជាដែលកំពុងជាប់ឃុំនៅប្រទេសថៃ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេសរបស់ថៃ បានឆ្លើយតបចំពោះញត្តិរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចំពោះកងទ័ពកម្ពុជាដែលកំពុងត្រូវបានឃុំខ្លួន ដោយភាគីថៃបានបញ្ជាក់ថា «ប្រទេសថៃត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយនឹងសហគមន៍អន្តរជាតិក្នុងការ ផ្ទៀងផ្ទាត់ការពិត។ ក្នុងន័យនេះ ប្រទេសថៃបានអញ្ជើញតំណាងមកពីគណៈកម្មាធិការកាកបាទក្រហមកម្ពុជា អន្តរជាតិនិងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដើម្បីចុះសួរសុខទុក្ខកងទ័ពកម្ពុជា ដែលកំពុងជាប់ឃុំ»។

ការឆ្លើយតបរបស់ក្រសួងការបរទេសថៃនៅពេលនេះ គឺបន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់ញត្តិស្នើសុំអន្តរាគមន៍លើករណីឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្មនិងការបញ្ជូនកងទ័ពកម្ពុជាចំនួន២នាក់ក្នុងចំណោមកងទ័ពចំនួន២០នាក់ដោយកងទ័ពថៃជូនទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងប្រធានប្តូរវេនរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥កន្លងទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។

ទន្ទឹមនោះដែរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិកម្ពុជាកុំឱ្យមានការព្រួយបារម្ភជុំវិញសុវត្ថិភាពរបស់កងកម្លាំងកម្ពុជា ព្រោះប្រទេសថៃបានបង្ហាញពីសុឆន្ទៈក្នុងការសហការជាមួយនឹងសហគមន៍និងអង្គការអន្តរជាតិនានាដើម្បីចុះទៅពិនិត្យមើលស្ថានភាពរបស់កងទ័ពកម្ពុជាដែលកំពុងជាប់ឃុំ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីរនាក់ បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់
beylikdüzü escort escort beylikdüzü beylikdüzü escort