សម្តេចតេជោ ហ៊ុន សែន បង្ហាញសេចក្តីរំភើបក្រៃលែងក្រោយឃើញយុទ្ធជនទាំងពីររូបដែលភាគីថៃចាប់ក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈបណ្តាញសង្គម នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះខ្លឹមសារដូចតទៅ៖

មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំ និងមេបញ្ជាការយោធាចប់ក៏បើកស្តាប់ការនិយាយឡាយសូរបស់លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិក អំពីពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី49ភាគរយ(49%)មកនៅត្រឹម19ភាគរយ(19%)។

មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអីដែលត្រូវបានលួចថតដោយមនុស្ស៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្ថិភាព។

ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២៣ ខែតុ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយនឹងពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤៖
beylikdüzü escort escort beylikdüzü beylikdüzü escort