អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កងទ័ពថៃបានប្រើអាវុធធុនធ្ងន់ និងប្រើយន្តហោះទម្លាក់គ្រាប់បែកទៅលើគោលដៅស៊ីវិលក្នុងទឹកដីកម្ពុជា

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា កងទ័ពថៃបានប្រើប្រាស់អាវុធធុនធ្ងន់ និងប្រើយន្តហោះទម្លាក់គ្រាប់បែកទៅលើគោលដៅស៊ីវិលក្នុងទឹកដីកម្ពុជា ដែលបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរនៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា «កងទ័ពថៃបានប្រើប្រាស់អាវុធធុនធ្ងន់ ដូចជាទម្លាក់គ្រាប់បែកផងដែរ ទៅលើគោលដៅជនស៊ីវិល ដែលធ្វើឱ្យមានផលលំបាករងគ្រោះធ្ងន់ធ្ងរ នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ នេះគឺជាមហិច្ឆតាឈ្លានពានដ៏ឃោរឃៅ រំលោភបំពានច្បាប់អន្តរជាតិ»។

គួរបញ្ជាក់ថា បើតាមលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិដែលបានចូលរួមថ្លែងក្នុងសន្និសីទសារព័ត៌មាននោះដែរ នេះជាថ្ងៃទី២ហើយនៃការប៉ះទង្គិចគ្នារវាងយោធាខ្មែរ-ថែ ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី ២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦
beylikdüzü escort escort beylikdüzü beylikdüzü escort