អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចុះផ្សាយរបស់សារព័ត៌មានថៃមួយដែលថា ពេលនេះថៃវាយកាន់កាប់បានប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ គឺជាព័ត៌មានប្រឌិត និងបំភ្លៃការពិត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលការចុះផ្សាយព័ត៌មានប្រឌិត របស់សារពត៌មានថៃ The Nation ដែលផ្សាយថា នៅម៉ោង ៩:២៥ នាទីព្រឹក ម៉ោងនៅទីក្រុងបាងកក យោធាថៃបានកាន់កាប់ប្រាសាទព្រះវិហាររបស់ខ្មែរទាំងស្រុង រួមទាំងវត្តកែវសិក្ខាគិរីស្វារៈ និងតំបន់នៅជុំវិញនោះ គឺជាព័ត៌មានប្រឌិត និងបំភ្លៃការពិតតែប៉ុណ្ណោះ។

លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «មុននេះបន្តិច មានសារព័ត៌មានថៃមួយបានលើកឡើងថា ពេលនេះថៃវាយកាន់កាប់បានវត្តកែវសិក្ខាគិរីស្វារៈ និងប្រាសាទព្រះវិហារ។ ក្នុងចំណុចនេះក្រសួងការពារជាតិសូមច្រានចោលទាំងស្រុង។ ចំពោះទីតាំងប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ គឺយើងនៅគ្រប់គ្រង រក្សាបានទីតាំងនៅក្នុងដែនអធិបតេយ្យជាតិកម្ពុជាដដែល មិនដូចអ្វីដែលសារព័ត៌មានថៃបានលើកឡើងទេ។ នេះជាសារព័ត៌មានដែលប្រឌិតនិងបំភ្លៃការពិតតែប៉ុណ្ណោះ»។

បើតាមអ្នកនាំពាក្យរូបនេះដដែល នេះជាថ្ងៃទី២ហើយនៃការប៉ះទង្គិចគ្នារវាងយោធាខ្មែរ-ថែ ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី ២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេច​ធិបតី​លេីកទឹកចិត្ត​ឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong Kongmany)
beylikdüzü escort escort beylikdüzü beylikdüzü escort