តើសម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍អ្វីខ្លះដល់ប្រមុខរាជរដ្ឋាភិបាលជុំវិញការយករឿងប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្ដិធម៌អន្ដរជាតិ (ICJ)?

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាជព្រឹទ្ធសភា រដ្ឋសភា លើកទី១ បានផ្ដល់អនុសាសន៍ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជុំវិញការយករឿងប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) ក្នុងពេលមានជម្លោះប្រដាប់អាវុធកើតឡើងថា សូមកុំភ្លេចក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។

ថ្លែងនៅក្នុងសមាជព្រឹទ្ធសភា រដ្ឋសភា លើកទី១ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ដថា ប្រសិនបើមានការបំពានណាមួយតាមផ្លូវយោធា យើងនឹងវាយទប់នៅនឹងកន្លែង ប៉ុន្ដែលើផ្នែកការទូតយើងត្រូវលើកបញ្ហានេះទៅក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ (UNSC) ដូចកាលពីឆ្នាំ២០១១!

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនឹងជួយជំរុញ លើកទឹកចិត្ដក្នុងការដោះស្រាយតាមផ្លូវច្បាប់ និងផ្លូវចរចារយ៉ាងប្រាកដ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាមិនចង់បានសង្រ្គាមនោះទេ ព្រោះយើងបានហែលឆ្លងសង្រ្គាមគ្រប់គ្រាន់ហើយ! កម្ពុជាគ្មានបំណងប្រាថ្នាណាមួយទៅយកទឹកដីរបស់អ្នកណាទេ ប៉ុន្ដែកម្ពុជាសូមត្រឹមរក្សាទឹកដីរបស់ខ្លួនដែលបន្សល់ទុកដោយអាណានិគមនិយមបារាំង ហើយបន្ដដោយព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort