ហេតុអ្វីកម្ពុជាត្រូវលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជាភាគីថៃ ព្រមឬមិនព្រមក៏ដោយ ក៏កម្ពុជា នៅតែលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដដែល ដើម្បីកុំឱ្យក្រុមជ្រុលនិយមនៃប្រទេសទាំងពីរនៅតែយកបញ្ហានេះមកញុះញង់បន្តទៀត។

ក្នុងឱកាសឡើងថ្លែងបទអន្តរាគមន៍ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកបញ្ហាព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីពន្លត់បញ្ហា ជាជាងអង្គុយបក់ផ្សែង ដោយសារតែភាពមិនច្បាស់លាស់នៃបញ្ហាព្រំដែនដែលបន្សល់ទុកកាលពីអតីតកាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្តីសង្ឃឹមថា ភាគីថៃនឹងគាំទ្រឆន្ទៈរបស់ប្រទេសកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយស្មារតីសុចរិតភាពពិតប្រាកដដើម្បីធានាផលប្រយោជន៍របស់ប្រទេសជាតិ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort