ប្រធានរដ្ឋសភាជប៉ុននឹងចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធ

នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន ក្នុងឱកាសទស្សនកិច្ចការងារផ្លូវការ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីបំណងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។ ឯកឧត្តមប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាជប៉ុនបន្តយកចិត្តទុកដាក់ និងគាំទ្រចំពោះគ្រប់សកម្មភាពទាំងឡាយ ដែលរួមចំណែកដល់ការជំរុញចំណងមិត្តភាពប្រទេសទាំងពីរ។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងបង្កបរិយាកាសអំណោយផលចំពោះវិនិយោគិនជប៉ុននៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តមមានជំនឿជឿជាក់ថា តាមរយៈទស្សនកិច្ចរបស់សម្ដេចបវរធិបតីនាឱកាសនេះ ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន នឹងកាន់តែមានភាពស៊ីជម្រៅថែមទៀត។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា នាពេលកន្លងមកនេះ គឺមិនអាចកាត់ផ្ដាច់ចេញពីការរួមចំណែក និងការគាំទ្ររបស់ប្រទេសជាមិត្ត រួមទាំងប្រទេសជប៉ុនផង ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការស្វែងរកសន្តិភាព និងកសាង អភិវឌ្ឍន៍របស់ប្រទេសកម្ពុជា នាពេលកន្លងមក ។ សម្ដេចបវរធិបតីបានប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងជំរុញ“ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ ឱ្យកាន់ស៊ីជម្រៅបន្ថែមទៀត។

សម្ដេចបវរធិបតី និងឯកឧត្តមប្រធានរដ្ឋសភា បានពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។ ឯកឧត្តមប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតមុនគេបង្អស់ នៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងខែមេសា កន្លងទៅ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort