តើសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបបែបណាខ្លះទៅអ្នកដែលមានបំណងអុចអាល?

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ខណៈមានអ្នកខមិនសួរខ្ញុំថា ថៃបានត្រៀមយន្តហោះរួចហើយ តើកម្ពុជាបានត្រៀមឬនៅ? សម្ដេចតេជោ បានបញ្ជាក់ថា «កម្ពុជាជាពិសេស តេជោសែន ស្គាល់ច្បាស់ណាស់ អំពីយុទ្ធសាស្រ្ដសង្គ្រាម»។

នៅក្នុងឱកាស «ថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥» នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កម្ពុជាមានសំណាញ់មេឃ, សំណាញ់មេឃគ្រាប់ពីក្រោមទៅលើមេឃ។ បើយន្តហោះៗទៅខ្ពស់ធ្វើអីមិនបានទេ ប៉ុន្ដែតែហានតែហោះចុះមកក្រោម គឺត្រូវសំណាញ់មេឃកកម្ពុជាហើយ។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកខមិនក្នុងផេកសម្ដេចដែលមានបំណងអុចអាលថា «កម្ពុជាជាពិសេស តេជោសែន ស្គាល់ច្បាស់ណាស់ អំពីយុទ្ធសាស្រ្ដសង្គ្រាម»។ បើថៃត្រៀមយន្តហោះរួចហើយ កម្ពុជាក៏បានត្រៀមអាវុធបាញ់យន្តហោះរួចហើយដែរ។ ទោះយ៉ាងណា សម្តេចបញ្ជាក់ថា នេះគ្រាន់តែជាការលើកឡើងរបស់សម្តេចដើម្បីតបទៅនឹង Comment ប៉ុណ្ណោះ ពោលគឺសម្តេចមិនចង់ឃើញមានការប៉ះគ្នាដោយប្រដាប់អាវុធនោះឡើយ។ សម្តេចតេជោបញ្ជាក់ថា កម្ពុជានៅតែចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជ...

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
beylikdüzü escort escort beylikdüzü beylikdüzü escort