តើក្រុមប្រឆាំងបានធ្វើអ្វីខ្លះ ក្រៅពីបំភិតបំភ័យប្រជាជន?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅក្រុមប្រឆាំងជ្រុលនិយមថា ប្រឆាំងយ៉ាងម៉េចក៏ដោយ គឺវប្បធម៌ប្រឆាំង នៅពេលប្រទេសមានហានិភ័យ ប្រជាជនមានការលំបាក គួរទុកចោលភាពប្រឆាំងនេះ ដើម្បីរួមគ្នាក្នុងទិសដៅតែមួយដើម្បីជាតិ និងប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដាក់សម្ពោធឱ្យប្រើប្រាស់ស្ពានមរតកតេជោ ក្នុងរាជធានីភ្នំពេញ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ឥឡូវមើលប្រទេសផ្សេងៗ ដែលជាប់ពន្ធ ជាឧទាហរណ៍ប្រទេសកាណាដា ពេលដែលអាមេរិកដំឡើងពន្ធ គឺទាំងបក្សប្រឆាំង ទាំងបក្សកាន់អំណាច គេស្រុះស្រួលគ្នា អត់មានអ្នកណាប្រឆាំងគ្នានោះទេ គេមានតែឆ្លើយតបអំពាវនាវកុំឱ្យដំឡើងពន្ធ។

សម្តេចធិបតី លើកជាសំណួរថា ចុះហេតុអី តែកម្ពុជា បែរជាអតីតមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស វាយប្រហារតែគ្នាឯង ជេរតែរាជរដ្ឋាភិបាលកម្ពុជា បំភិតបំភ័យប្រជាជនខ្លួនឯង។ សម្តេចស្នើឲ្យក្រឡេកមើលទៅប្រទេសជិតខាង គេមានប្រធានបទគេវាយប្រហារ តែពេលប៉ះពាល់ដល់ផលប្រយោជន៍ទៅដល់វិស័យ ទៅដល់ផលប្រយោជន៍ជាតិគែ គឺគេរួមគ្នាធ្វើការ ដើម្បីចរចារ និងសុំការយោគយល់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជ...

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
beylikdüzü escort escort beylikdüzü beylikdüzü escort