ហេតុអ្វីបានជាសន្ដិភាពប្រៀបដូចជាខ្យល់?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា សន្ដិភាពប្រៀបដូចជាខ្យល់ ថ្វីត្បិតថាខ្យល់មើលមិនឃើញ ព្រមទាំងមនុស្សខ្លះមើលមិនឃើញពីតម្លៃ ប៉ុន្ដែវាមានតម្លៃនៅពេលដែរបាត់ ប្រៀបដូចប្រទេសមួយ ត្រូវការសន្ដិភាពជាការចាំបាច់ ដើម្បីឲ្យប្រទេសមានការអភិវឌ្ឍគ្រប់វិស័យបាន​​ សន្ដិភាពគឺមានតម្លៃបំផុត ដែលនៅពេលបាត់ទើបមនុស្សចាប់អារម្មណ៍។

នៅក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ» នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៏ថា បើទោះជាបច្ចុប្បន្នពិភពលោកមានការរីកចម្រើនយ៉ាងណាក៏នៅតែមានសង្គ្រាម។ ប្រទេសខ្លះដែលគិតថា នឹងមិនមានសង្គ្រាម ក៏អាចមានសង្គ្រាមកើតឡើងដែរ ព្រោះតែកង្វះនូវសន្ដិភាព និងស្ថិរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាពិតជាមានសំណាង ព្រោះមានសុខសន្ដិភាព ប្រទេសមានការរីកចម្រើន នេះជាការងារចាំបាច់ដែរត្រូវរួមគ្នាការពារ និងជម្រុញការអភិវឌ្ឍប្រទេសបន្តទៅមុខទៀត៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូឡ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ អាលីឈៀ អាឡេចាន់ត្រា អាល់ហ្វ្រារូ ខាស់ស្ទីឡូ
beylikdüzü escort escort beylikdüzü beylikdüzü escort