ហេតុអ្វីសុខដុមនីយកម្មសាសនាមានសារៈសំខាន់?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងមានមោទនភាពក្រៃលែងដែលអង្គការសម្ព័ន្ធពិភពឥស្លាមបានទទួលស្គាល់ពីសាមគ្គីភាព ភាពអត់ឱន ភាពមិនជ្រុលនិយម សុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅព្រះរាជាណាចក្រកម្ពុជាដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតដោយហេតុថា កត្តាទាំងនេះគឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាតថភាពប្រវត្តិសាស្រ្ត ការជំរុញសុខដុមនីយកម្មសាសនាគឺជា DNA របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អណត្តិនៃរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាយើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចធិបតីបានអះអាងក្នុងនាមជាថ្នាក់ដឹកនាំបន្តវេនថា យើងនៅតែបន្តអនុវត្តន៍គោលនយោបាយនេះ ព្រោះនេះគឺជាការធានាភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិយើងទាំងមូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «បើកកិច្ចប្រជុំកំពូលឥស្លាម នៅសុខាភ្នំពេញ» នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងការកើនឡើងញឹកញាប់នៃរលកកម្តៅ

ការប្រែប្រួលអាកាសធាតុបាននិងកំពុងធ្វើឱ្យរលកកម្តៅ (Heat waves) កើតឡើងកាន់តែញឹកញាប់ កាន់តែខ្លាំងក្លា និងមានរយៈពេលកាន់តែវែងជុំវិញសកលលោក។
beylikdüzü escort escort beylikdüzü beylikdüzü escort