ឯកឧត្តម ស្វាយ ស៊ីថា ផ្ញើសារលិខិត​គោរព​ជូន​ពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវ​បណ្ឌិត ពេជ ច័ន្ទមុន្នី ក្នុងឱកាស​ចូលឆ្នាំ​សកល ២០២៥

(ភ្នំពេញ)៖ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្រ្តី ទទួល​បន្ទុកបេសកកម្មពិសេស និងជាប្រធាន​គណៈ​កម្មា​ធិការជាតិ​សម្រប​សម្រួល​កិច្ចការ​ព័ត៌​មាន និងសាធារណមតិ និងមន្រ្តី​រាជការ​ទាំង​អស់ បានផ្ញើសារលិខិតគោរពជូនពរ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំ​ទាំង​អស់​គ្នាសូម​បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យ​មង្គល​វិបុលសុខ បវរមហា​ប្រសើរ​ថ្លៃថ្លា​ជូន​ចំពោះ សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំង​ពលំ​មាំមួន​ ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជនប្រកប ដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដូចតទៅ៖
beylikdüzü escort escort beylikdüzü beylikdüzü escort