សម្តេចតេជោ ហ៊ុន សែន បង្ហោះសារលើបណ្តាញសង្គមផ្លូវការអំពីខ្លឹមសារ «ផ្ការីក»

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការអំពីខ្លឹមសារ «ផ្ការីក» ដោយសម្តេចបានរៀបរាប់ថា៖ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។យើងធ្វើពីតូចទៅធំ ពីទាបទៅខ្ពស់ ពីតិចទៅច្រើន សូម្បីតែជោគជ័យនៃការវ៉ាក់សាំងការពារជម្ងឺ កូវីដ១៩ក៏ចេញពីអភិក្រមផ្ការីកនេះផងដែរ។ល។

យើងចេះតែពាក្យផ្កាព្រោះយើងមិនចេះពាក្យមេខ្នុរកូនខ្នុរនោះទេហើយយើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ។ថ្ងៃនេះផ្ការីកនៅវិមាន៧មករា ម្សឹលមុិញផ្ការីកនៅវិមានព្រឹទ្ធសភា។ សូមជូនរូបថតផ្ការីកមួយសន្លឹកទើបរកឃើញមិនដឹងថតពេលណាតែបើមើលក្បាលខ្សែក្រវាត់អាចទើបអាយុក្រោម៥០ឆ្នាំ ។រាំជាមួយប្រពន្ធពេលចូលរួមសកម្មភាពកាកបាទក្រហម។

សម្តេចបន្តថា ខ្ញុំកំពុងនិពន្ធចម្រៀងមួយបទគឺបទផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាពដែលបទនេះនិងអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជំរាបជូនជនរួមជាតិជ្រាបអំពីស្ថានការណ៍វិវត្តថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងចំណាត់ការសន្តិវិធីរបស់កម្ពុជាចំពោះបញ្ហានេះ។
beylikdüzü escort escort beylikdüzü beylikdüzü escort