តើ «យុទ្ធសាស្រ្តផ្ការីក» មានន័យបែបណាចំពោះរាជរដ្ឋាភិបាល?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា យុទ្ធសាស្រ្តផ្ការីករបស់ក្រុមប្រឆាំងគឺមានន័យថា ផ្តួលរដ្ឋាភិបាល បង្កើតសង្រ្គាម ដើម្បីដណ្តើមអំណាច ប៉ុន្តែផ្ការីកចំពោះរដ្ឋាភិបាលគឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ ហើយដាក់ការអភិវឌ្ឍវិស័យឯកជនដើម្បីរីកលូតលាស់ ហើយនាំកន្លែងផ្សេងទៀតឱ្យមានការអភិវឌ្ឍកាន់តែច្រើន ពោលគឺប្រែក្លាយតំបន់ដែលស្ងាត់ និងពិបាកតភ្ជាប់ទៅជាកន្លែងដែលអាចតភ្ជាប់ និងជាកន្លែងដែលមានមនុស្សរស់នៅច្រើន ព្រមទាំងបម្រើដល់សេវាកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ផ្ការីកដែលប្រជាពលរដ្ឋចង់បានគឺផ្ការីកនៃសន្តិភាព ព្រោះថា ផ្លែផ្កានៃសន្តិភាពនឹងអាចឱ្យយើងមានការរីកចម្រើនប្រកបដោយសុខុដុមនីយកម្ម និងបានផលទៅដល់ប្រជាពលរដ្ឋគ្រប់រូប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «បើកការដ្ឋានគម្រោងអភិវឌ្ឍន៍ក្រុងរណបនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort