ហេតុអ្វីបានជារាជរដ្ឋាភិបាលតែងតែលើកឡើងពី «សន្តិភាព»?

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នៅគ្រប់វេទិកាសាធារណៈ រាជរដ្ឋាភិបាល តែងតែលើកឡើងពីកត្តាសុខសន្តិភាព រហូតមានអ្នកខ្លះរិះគន់ទៀតផង ក៏ដោយសារតែសន្តិភាពនៅកម្ពុជា នៅផុយស្រួយណាស់ប្រសិនបើយើងមានការធ្វេសប្រហែស។

ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ប្រារព្ធនៅក្រុងអារិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរំលឹកពីពាក្យសន្តិភាពនោះ ក៏ព្រោះតែនៅពេលបច្ចុប្បន្ននេះ ប្រទេសមួយចំនួន កំពុងតែទទួលរងទុក្ខវេទនាដោយសារសង្រ្គាម ដូចដែលយើងបានមើលឃើញច្បាស់ទាំងអស់គ្នា ដូចជា អ៊ុយក្រែនជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជាទើបតែទទួលបានសុខសន្តិភាពពេញលេញរយៈពេលប្រមាណ២៦ឆ្នាំតែប៉ុណ្ណោះ ដែលប្រការនេះចាំបាច់យើងត្រូវរួមគ្នាថែរក្សាសន្តិភាពបន្តទៀតឱ្យបានរាប់រយឆ្នាំទៅមុខដើម្បីកូនចៅយើងជំនាន់ក្រោយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជ...

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
beylikdüzü escort escort beylikdüzü beylikdüzü escort