តើនយោបាយឈ្នះឈ្នះមានលក្ខណៈពិសេសអ្វីខ្លះ?

នៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធសមិទ្ធផលនានាក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ»នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃទី២៩ ខែធ្នូ គឺជាថ្ងៃគំរប់ខួប ២៦ ឆ្នាំនៃទិវាសន្តិភាពដែលរាជរដ្ឋាភិបាលចេញអនុក្រឹត្យកាលពីឆ្នាំទៅ ហើយឆ្នាំនេះជាឆ្នាំទីមួយដែលយើងចាប់ផ្តើមអបអរសាទរដោយបង្កើតជាថ្ងៃឈប់សម្រាកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃបញ្ចប់សង្រ្គាមរ៉ាំរៃនៅកម្ពុជាដោយនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបញ្ចប់សង្រ្គាមក្នុងរយៈពេល៥០០ឆ្នាំមានលក្ខណៈពិសេសពីរដែលពីមុនមកមិនដែលមានគឺ៖
ទី១-បញ្ចប់សង្រ្គាមហើយបង្រួបបង្រួមទឹកដី
ទី២-សន្តិភាពនៅបានយូរអង្វែងជាងពេលណាទាំងអស់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ