ហេតុអ្វីបានជាប្រជាពលរដ្ឋមិនត្រូវជឿតាមការឃោសនាញុះញង់របស់អ្នកនយោបាយក្រៅប្រទេស?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជម្លោះភាគច្រើន បានកើតឡើងដោយសារមានអ្នកនយោបាយញុះញង់នៅពីក្រោយខ្នង ដែលប្រការទាំងនេះ បានបង្កការលំបាកនៅក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ដូចនេះ ប្រជាពលរដ្ឋមិនត្រូវជឿតាមការឃោសនាញុះញង់របស់អ្នកនយោបាយក្រៅប្រទេសនោះឡើយ។

ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងទៅថ្មីៗនេះ ក្រុមប្រឆាំងក្រៅប្រទេស ជាពិសេសនៅប្រទេសជប៉ុន ក៏បានញុះញង់ប្រជាជនក្នុងប្រទេសពីបញ្ហាព្រំដែនផងដែរ រហូតចង់ឈានទៅដល់ការដុតប្រទេស នៅក្នុងព្រឹត្តិការណ៍១៨សីហាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលនេះ អ្នកនយោបាយក្រៅប្រទេស កំពុងតែបំផុសបំផុលញុះញង់ប្រជាជនក្នុងស្រុក ឱ្យចូលរួមចលនាតស៊ូក្រៅប្រទេសទៀតហើយ ដែលចលនានេះ ជាចលនាខុសច្បាប់ ដូចនេះប្រជាជនមិនត្រូវជឿតាមការញុះញង់របស់អ្នកនយោបាយជ្រុលនិយមឡើយ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ