ហេតុអ្វីបានជាគណបក្សប្រឆាំងមិនព្រមជំទាស់នឹងកិច្ចសហប្រតិបត្តិការ CLV-DTA ខណៈខ្លួននៅក្នុងសភា?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅគណបក្សប្រឆាំងថា នៅពេលដែលខ្លួននៅក្នុងសភា និងមានអំណាច ខណៈមានការអនុវត្តកិច្ចព្រមព្រៀងនេះហេតុអ្វីក៏មិនចោទ មិននិយាយអ្វីសោះ ហើយមិនសើរើនៅពេលនោះ ស្របពេលដែលមានតំណាងរបស់ខ្លួនចូលរួមប្រជុំពី CLV-DTA ដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យបងប្អូនយុវជនមួយចំនួននៅក្រៅប្រទេសដែលត្រូវបានពួកអ្នកនយោបាយចាស់វស្សាបបួលធ្វើបាតុកម្មត្រូវសួរទៅពួកគាត់ថា ហេតុអ្វីកាលពីពេលនៅក្នុងសភាអត់មាននិយាយអ្វីសោះអំពីរឿងហ្នឹង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការមិននិយាយអ្វីសោះរបស់ពួកអ្នកនយោបាយចាស់វស្សាក៏ព្រោះតែកិច្ចព្រមព្រៀងនេះមិនបានធ្វើឱ្យកម្ពុជាខាតបង់អ្វីឡើយ ប៉ុន្តែឥឡូវបែរជាមកចាក់សាំងដុតបន្ថែមទៅលើបញ្ហានេះទៅវិញ។ នេះហើយជាចរិកញុះញង់របស់អ្នកនយោបាយចាស់វស្សាដែលចង់បង្ករចលាចលសង្គមរហូតដល់មានសកម្មភាពថ្ងៃ១៨ សីហា ដែលបម្រុងនឹងដុតប្រទេសថែមទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេធិបតី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤៕

    

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC)
beylikdüzü escort escort beylikdüzü beylikdüzü escort