តើសង្រ្គាម បានផ្តល់ផលវិបាកអ្វីខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សង្រ្គាម មិនស្គាល់មនុស្ស មិនផ្តល់ឱកាសឱ្យមនុស្សដើម្បីកសាងអនាគតនោះទេកុំថាឡើយការការពារអាយុជីវិត។ ប៉ុន្តែគឺមានតែកត្តាសុខសន្តិភាពទេ ដែលធានាឱ្យយើងនូវឱកាសសម្រាប់ការអភិវឌ្ឍរីកចម្រើនបាន។

នៅក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សង្រ្គាម ក៏មិនដែលស្គាល់អ្នកស្ម័គ្រចិត្ត មិនស្គាល់គ្រូពេទ្យទេ ជាក់ស្តែង នៅតំបន់កាហ្សាដែលកំពុងមានសង្រ្គាម មានអ្នកស្ម័គ្រចិត្តអង្គការសហប្រជាជាតិជាង២០០នាក់ ត្រូវបានស្លាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សង្រ្គាម បានបង្កើតការមិនទុកចិត្តគ្នា ដោយសារគូភាគីគិតថា មានការក្លែងបន្លំចូល ទើបឈានដល់ការបាញ់សម្លាប់តែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សង្រ្គាម មិនត្រឹមតែសម្លាប់មនុស្សនៅក្នុងពេលប្រយុទ្ធគ្នានោះទេ សង្រ្គាមនៅតែបន្តសម្លាប់មនុស្សនៅកម្ពុជា តាមរយៈការបន្សល់ ទុកនូវគ្រាប់មីន ដែលកំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសព្វថ្ងៃនេះ៕|

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort