ហេតុអ្វីបានជាយើងត្រូវរំលឹកពាក្យ «សន្តិភាព» ជានិច្ច?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប៉ុន្មានឆ្នាំនេះ យើងច្បាស់ជាបានលឺច្រើនដងហើយពីពាក្យសន្តិភាព ហើយពាក្យសន្តិភាពនេះដែរ យើងត្រូវតែនិយាយហើយនិយាយទៀត និយាយមិនចេះចប់នោះទេ ទោះបីជាដេកយល់សប្តិ៍ក៏ឃើញពាក្យសន្តិភាពដែរ ព្រោះថា មានតែសន្តិភាពទេ ដែលអាចជួយយើងកុំឱ្យសុបិន្តអាក្រក់កើតឡើងចំពោះយើងទៀត។

នៅក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានតែសន្តិភាពទេ ដែលអាចការពារមិនឱ្យសុបិន្តអាក្រក់ គឺសង្រ្គាមដែលគួរឱ្យភ័យខ្លាចនិងមិនអាចបំភ្លេចបាន កុំឱ្យកើតមានឡើងចំពោះយុវជនយើងទៀតដូចកាលពីអតីតកាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សង្រ្គាម មិនស្គាល់ចាស់ ឬក៏ក្មេងនោះទេ ហើយបើសិនសង្រ្គាមកើតមានឡើងហើយ យុវជនរបស់យើង នឹងបាត់បង់អនាគត ក្តីសង្ឃឹម និងឱកាស ព្រោះត្រូវស្ពាយអាវុធចូលសមរភូមិជាមិនខាន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort