សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នយើងអាចការពារជាតិដោយចំណេះដឹង ជាជាងដោយចុងអាវុធដូចកាលពីអតីតកាល

ក្នុងពិធីសំណេះសំណាលនាឱកាសចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តន៍វិធានការគន្លឹះវិស័យអប់រំ នៅសាលាបឋមសិក្សាត្រពាំងក្អែក ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងពេលនេះ ប្រទេសកម្ពុជាយើងមានសុខសន្តិភាព ហើយអ្វីដែលប្រជាជនយើងត្រូវធ្វើ គឺត្រូវចូលរួមបណ្តុះបណ្តាលកូនចៅរបស់យើងឱ្យមានចំណេះវិជ្ជាខ្ពង់ខ្ពស់ដើម្បីការពារជាតិរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងបរិបទបច្ចុប្បន្ននេះ យើងអាចធ្វើការការពារជាតិរបស់យើងបាន តាមរយៈចំណេះដឹងរបស់យើងជាជាងការពារដោយចុងអាវុធដូចដែលប្រទេសយើងធ្លាប់ឆ្លងកាត់កាលពីអតីតកាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការចូលរួមបង្កើតកូនចៅឱ្យបានច្រើន ក៏ជាការចូលរួមចំណែកមួយក្នុងការបង្កើនធានធានមនុស្សផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort