សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានអនុវត្តស្តង់ដារសាលាគម្រូនេះរួចត្រូវយកបទពិសោធន៍ទាំងអស់ទៅចែករំលែកគ្នាដើម្បីរួមគ្នាអភិវឌ្ឍវិស័យអប់រំ

ក្នុងពិធីសំណេះសំណាលនាឱកាសចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តន៍វិធានការគន្លឹះវិស័យអប់រំ នៅសាលាបឋមសិក្សាត្រពាំងក្អែក ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានអនុវត្តស្តង់ដារសាលាគម្រូនេះរួច ត្រូវយកបទពិសោធន៍ទាំងអស់ទៅចែករំលែកគ្នាដើម្បីរួមគ្នាអភិវឌ្ឍវិស័យអប់រំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការសប្បាយចិត្តនៅពេលដឹងថា នាយកសាលាផ្សេងៗ មានការចង់យល់ដឹង ពីកម្មវិធីថ្មីនេះតាមរយៈការសាកសួរពីសាលាដទៃដែលបានអនុវត្តកម្មវិធីនេះជោគជ័យរួចហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវនិងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ក៏ដូចជានាយកសាលាផ្សេងៗទៀត ពិសេសការិយាល័យអប់រំទាំងអស់ យករូបមន្តថ្មីនេះទៅពង្រាយបន្ថែមទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ