ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ៖ មិនថាប្រទេសណាទេគឺតែងតែមាន «មតិភាគតិចឡូឡា ហើយមតិភាគច្រើនស្ងប់ស្ងៀម»

នៅក្នុងសន្និសីទស្តីពី សមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា មិនថានៅក្នុងប្រទេសណានោះទេរួមទាំងប្រទេសបារាំងក៏ដូចគ្នាដែរ គឺតែងតែមាន «មតិភាគតិចឡូឡា ហើយមតិភាគច្រើនស្ងប់ស្ងៀម» ដែលមតិភាគច្រើនស្ងប់ស្ងៀមនេះ មិនសូវបញ្ចេញមតិយោបល់ទេពិសេសនៅតាមបណ្តាញទំនាក់ទំនងសង្គម គឺពួកគេរង់ចាំតែថ្ងៃបោះឆ្នោតតែម្តង។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់ថា មតិភាគច្រើនដែលស្ងប់ស្ងៀមនេះហើយ ដែលពេលបោះឆ្នោតម្តងៗ តាមរយៈសន្លឹកឆ្នោតរបស់ពួកគេ អាចកំណត់ថា គណបក្សមួយណាដែលត្រូវឈ្នះឆ្នោត ហើយគណបក្សណាដែលត្រូវចាញ់ឆ្នោតនោះ។

គួរបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ មានក្រុមប្រឆាំងមួយចំនួនតូចប៉ុណ្ណោះនៅក្រៅប្រទេស បានបញ្ចេញមតិ និងចង់ញុះញង់បង្កចលាចលសង្គមតាមរយៈការប្រមូលផ្តុំមនុស្សដើម្បីធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប៉ុន្តែការរៀបចំរបស់ក្រុមប្រឆាំងទាំងនោះ មិនទទួលបានជោគជ័យឡើយដោយសារ បាតុកម្មនោះ គ្មានមនុស្សចូលរួមទៅតាមការញុះញង់នោះឡើយ ហើយពួកគេមួយចំនួនទៀត បានសារភាពកំហុសផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ