ឯកឧត្តម ប៉ែន បូណា៖ ការចុះផ្ទាល់ជួបប្រជាពលរដ្ឋគឺជាប្រពៃណីនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

នៅក្នុង «វេទិកាសារព័ត៌មានលើកទី៤ ស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំ» នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា នាយករដ្ឋមន្រ្តីកម្ពុជាជាមេដឹកនាំដែលចុះផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនបំផុត ហើយកម្រមានណាស់ដែលមេដឹកនាំណាមួយនៅលើពិភពលោកធ្វើបែបហ្នឹង។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ការចុះផ្ទាល់ជួបប្រជាពលរដ្ឋសួរសុខទុក្ខ ដោះស្រាយបញ្ហាផ្ទាល់ៗជាមួយប្រជាពលរដ្ឋនេះគឺជាប្រពៃណីនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ជាក់ស្តែង រាជរដ្ឋាភិបាលឈររឹងមាំណាស់ជាមួយប្រជាពលរដ្ឋ និងការពារសុខសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី។

ឯកឧត្តម ប៉ែន បូណា បានតបទៅ ពួកប្រឆាំងជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលថា កុំសាកល្បងបើមិនស្គាល់គណបក្សប្រជាជនកម្ពុជា ហើយត្រូវងាកមកសិក្សាមើលគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យច្បាស់ ព្រោះរាជរដ្ឋាភិបាលឈរយ៉ាងរឹងមាំជាទំនុកចិត្ត និងជាភាពកក់ក្តៅតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជ...

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
beylikdüzü escort escort beylikdüzü beylikdüzü escort