សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើសិនមានជនបរទេស «ចេញ-ចូលដោយសេរី» មែន នោះច្បាស់ជាអ្នកវិភាគមួយចំនួន លើកយកមកវាយប្រហារមិនខាន

នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចេញ-ចូលរបស់ប្រជាជននៅក្នុងតំបន់ត្រីកោណទាំង៣ប្រទេស ត្រូវអនុវត្តន៍តាមច្បាប់ដែលបានឯកភាពគ្នា។ បើសិនចង់ចូលមកប្រទេសកម្ពុជា ត្រូវសុំលិខិតឆ្លងកាត់ធ្វើដំណើរ និងមានរយៈពេលកំណត់ច្បាស់លាស់ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានបញ្ចេញឯកសារស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម DTA ដោយគ្មានការលាក់លៀមឡើយ ហើយក៏គ្មានចំណុចណាដែលចែងថា «ចេញ-ចូលដោយសេរី» នោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បើសិនជា ឯកសារនោះ មានការចែងថាចេញចូលដោយសេរីមែន ច្បាស់ជាអ្នកវិភាគមួយចំនួននោះ លើកយកមកវាយប្រហារហើយ មិនមែននៅស្ងៀមនោះទេ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort