សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបែកបាក់សង្គមជាតិប្រមាណ៥០០ឆ្នាំមកនេះ កើតឡើងដោយសារតែការបែកបាក់ផ្ទៃក្នុង

នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបែកបាក់សង្គមជាតិប្រមាណ៥០០ឆ្នាំមកនេះ កើតឡើងដោយសារតែការបែកបាក់ផ្ទៃក្នុង ហើយលប្រទេសយើងទើបតែទទួលបានសន្តិភាពពេញលេញចាប់ពីឆ្នាំ១៩៩៨មក ដែលកម្ពុជា ឈប់មានការវាយប្រហារគ្នា ឈប់ចែកទឹកដីគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបែកបាក់គ្នា កើតឡើងដោយសារខ្មែរគ្នាឯង ហើយគ្មានបរទេសណាមកប្រឈមមុខជាមួយខ្មែរនោះទេ ប៉ុន្ដែខ្មែរប្រឈមមុខដាក់ខ្មែរគ្នាឯង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ដើម្បីជៀសវាងការបែកបាក់នេះ គឺត្រូវឱ្យខ្មែរយោគយល់គ្នា ឯកភាពគ្នា បើមិនដូច្នេះទេរឿងនេះនឹងនាំឱ្យខ្មែរមានជម្លោះគ្នាឯង បែកបាក់សាមគ្គីជាតិដូចប្រវត្តិសាស្រ្តដែលខ្មែរធ្លាប់ជួបប្រទះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort