សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងការអភិវឌ្ឍ យើងមិនអាចយកប្រទេសយើងទៅប្រៀបធៀបជាមួយប្រទេសណាមួយនោះទេ តែត្រូវប្រៀបធៀបជាមួយអតីតកាល

នៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រារព្ធឡើងនៅទឹកដីស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងការអភិវឌ្ឍ យើងមិនអាចយកប្រទេសយើងទៅប្រៀបធៀបជាមួយប្រទេសណាមួយនោះទេ ប៉ុន្តែយើងត្រូវប្រៀបធៀបទីកន្លែងដូចគ្នានាពេលបច្ចុប្បន្នជាមួយនឹងអតីតកាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងមិនអាចយកខ្លួនយើង ទៅប្រៀបធៀបជាមួយអ្នកផ្សេងដែលគេខ្ពស់ជាងយើង រៀនយូរមកហើយនោះទេ តែយើងត្រូវមានមោទនភាពចំពោះខ្លួនយើងដែលកាលពីមុនយើងរៀនបានត្រឹមបាក់ឌុប។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យនាំគ្នាថតរូបភាពនៃការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តនេះទុក ដើម្បីធ្វើការប្រៀបធៀបនៅពេលដែលគម្រោងមួយនេះបានបញ្ចប់៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ទូលព្រះបង្គំ ស្វាយ ស៊ីថា សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក...

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តម​ប្រកប​ដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២២ នៃព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច
beylikdüzü escort escort beylikdüzü beylikdüzü escort