(សម្លេង) ប្រសាសន៍​​ដើម​ទាំង​​ស្រុង​​របស់​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ប្រគល់​​សញ្ញាបត្រ ដល់និស្សិត​សាកល​វិទ្យាល័យជាតិគ្រប់គ្រង

20

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ប្រគល់​សញ្ញា​បត្រ​ថ្នាក់​​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញា​បត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជូនដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៣,១៨៧នាក់ ក្នុងនោះនារី ១,៥៧៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។