សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញបើ​កព្រឹត្តិ​ការណ៍ អង្គរ​សង្ក្រាន្ត ឆ្នាំ២០១៧

24

នៅព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​អញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់​ខ្ពស់​នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ឆ្នាំ​២០១៧ នៅបរិវេណ​ខាងជើង​ប្រាសាទ​បាយ័ន ខេត្តសៀមរាប​អង្គរ។

នៅឆ្នាំ ២០១៧ នេះ សហភាពស​ហព័ន្ធយុវជ​នកម្ពុជា បានរៀបចំព្រឹត្តិការណ៍អង្គរ​សង្ក្រាន្ត ក្រោម​ប្រធានបទ «ការចូល​រួមអប​អរសាទរ ពិធី​បុណ្យ​ចូលឆ្នាំថ្មីប្រពៃ​ណី​ជាតិខ្មែរ»។ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនេះ​ត្រូវ​បាន​ធ្វើឡើង គឺដើម្បីចូលរួម​បំផុស​គំនិតរួបរួម កម្លាំង​សាមគ្គីភាព​ជាមហាគ្រួសារ​​ខ្មែរ​តែមួយ ក្នុង​មោទនភាព​ជាតិខ្មែ​រជា​ធ្លុងមួយ និង​បណ្តុះ​ស្មារតីអ​ភិរក្ស​អភិវឌ្ឍន៍​វប្បធម៌ បាវចនាជា​តិ ព្រលឹង និង អត្តសញ្ញាណ​ជាតិខ្មែរ ក្នុងបរិបទ​នៃសមាហរ​កម្មសហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ក្នុងសម័​យកាល​សាកលភាវូប​នីយ​កម្ម ទំនើប​ជំនាន់​ថ្មីនេះ។

សម្តេចតេជោ ហ៊ុន សែន បានរីក​រាយស្វាគមន៍​ចំពោះភ្ញៀវជាតិ​នឹង​អន្តរជាតិ មន្ត្រីអង្គទូ​តនានា យុវជនទូទាំ​ងប្រទេស និង បងប្អូនប្រជា​ពលរដ្ឋទាំ​ងអស់ ដែល​បានចូល​រួមនិ​ងគាំ​ទ្រ​អង្គរសង្ក្រាន្ត និងអរគុណ​ដល់​កង​កម្លាំង អាជ្ញាធរ​ដែន​ដីដែ​លបាន​កា​រពារ​សុវត្ថិភាព​ក្នុងព្រឹត្តិការណ៍​នេះ ជាពិសេស សម្តេចតេជោ ហ៊ុន សែន សូមអរគុណចំ​ពោះយុវជ​នទូទាំងប្រទេស ស្ថាប័ន​ពាក់ពន្ធ័ សិល្បៈករ សិល្បៈ​ការនី ដែលបាន​ចូលរួម​ក្នុងព្រឹត្តិ​ការណ៍នេះ។

សន្តិភាព​បាន​ផ្តល់នូវ​ភាពសុ​ខសាន្តដូ​ចសព្វថ្ងៃនេះ សន្តិភាពបា​នផ្តល់​នូវភាពរីកចម្រើន​លូតលាស់​ផ្នែក​សេដ្ចកិច្ច​ក្នុង​រង្វង់ ៧ % និងសន្តិភាព​បានផ្តល់​អោយប្រជាពល​រដ្ឋមាន​ឱកាស​ដើរ​កម្សាន្ត​គ្រប់ទី​កន្លែងដោ​យ​សុខសុវត្ថិភាព។ សម្តេច​ ហ៊ុន សែន ក៏បានកោត​សើរកង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ដែលបា​ន​ជួយ​ថែ​រក្សាសុខ​សន្តិភាព ដែលធ្វើ​អោយ​ប្រទេស​រីកច​ម្រើន​ជាប​ន្តបន្ទាប់។ នៅលើក​ទឹកដី​អង្គរ​នេះ​សម្តេច​តជោ ហ៊ុន សែន បានថ្លែងអំណរ​គុណដ​ល់​បុព្វបុរសខ្មែរគ្រប់ជំនាន់ ព្រះមហាក្សត្រ ព្រះមហាក្សត្រីគ្រ​ប់ព្រះអង្គ ដែលបានប​ន្សល់​ទុកនូវកេរ្តិ៍ដំណែល​មរតក​សម្រាប់មនុស្សជំ​នាន់ក្រោយ ។ រាជរដ្ឋាភិបាល តែ​ងតែយ​កចិត្តទុក​ដាក់ថែរក្សានូវ​កេរ្តិ៍ដំណែលរ​បស់ដូនតាយើង ហើយ​បាន​ដាក់​នូវ​ សិល្បៈវប្បធម៌​មួយចំនួន ជាបេតិក​ភណ្ឌ័ពិភព​លោកជា​បន្តបន្ទាប់​។

​សម្តេចតេជោ ហ៊ុន សែន ក៏បាន​ថ្លែង​អំណរ​គុណដល់​ព្រះករុណា ព្រះបាទ​សម្តេច​​ព្រះ​នរោត្តម សីហមុនី ដែលព្រះអង្គ​តែងតែ​យកព្រះទ័យ​ទុកដាក់​ចំពោះមរតក​វប្បធម៌មួយ​នេះ ដូច្នេះយើងជាកូនចៅ​ជំនាន់ក្រោយ​ត្រូវចូលរួ​មថែរក្សាសម្បត្តិ​វប្បធម៍​នេះអោយបាន​នៅ​គង់វង្ស។ អង្គរ​សង្ក្រាន្តជា គឺជារបស់​យើងគ្រប់ៗ​គ្នា ប្រជាពលរដ្ឋអា​ចចូលរួម​បាន​គ្រប់ៗ​គ្នា ហើយ​សម្រាប់​ឆ្នាំនេះ​ក៏មានសង្ក្រាន្ត​ នៅ​តាម​បណ្តាល​ខេត្តមួយ​ចំនួន ​ដើម្បីផ្តល់ភាព​រីករាយ​ដល់​ប្រជាពលរដ្ឋ​។ ​ពិធីសម្រេច​បាន គឺដោយសារ​មានការ​ចូលរួម​ពីប្រជាពលរដ្ឋ និងយុវជន​គ្រប់ស្រទាប់​វណ្ណៈ។ តាមរយៈព្រឹត្តិការណ៍​អង្គរសង្រ្កាន្តនេះ គឺបានផ្តល់​នូវការសប្បាយ​រីករាយជួ​បជុំ​គ្នា តាមរយៈការ​បង្ហាញ​អំពី​ល្បែង​ប្រជាប្រិយ របាំប្រពៃ​ណី ទំនៀម​ទំលាប់ នៃការរស់​នៅរបស់ប្រ​ជាជន​ខ្មែរ សិល្បៈទស្សនីយ​ភាព​ផ្សេងៗ ដែល​សម្តែង​ដោយ​យុវជន យុវនារី សិល្បក​រខ្មែរ រួមជាមួយ​នឹងការ​លើក​យកម​កនូវ​កេរ្តិ៍​ដំណែល​អរិយធម៌ និងស្នាដៃ​នានា​របស់បុ​ព្វបុរសខ្មែ​រ ដែលបាន​បន្សល់ទុកតាំង​ពីយូរលង់ណា​ស់​មកហើយ ជាពិសេស​អង្គសង្ក្រាន្ត​នេះក៏បាន​ផ្តល់ឱកាស​ដល់អាជីវក​រលក់ដូរក្នុ​ងទីរួម​ខេត្តសៀមរាបនេះ ទទួលបានប្រា​ក់​ចំណូលកាន់​តែច្រើន​ដែលធ្វើអោយ​ជីវភាពកា​ន់តែធូរស្រា​លមួ​យក​ម្រិតធំ។

ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត សូមថ្វាយព្រះព​រចំពោះព្រះ​ករុណា ព្រះបាទសម្តេចព្រះ​នរោត្តម សីហមុនី និងសម្តេចម៉ែ សូមព្រះអង្គ​មានព្រះ​ជន្មាយុយឺន​យូ និងព្រះ​រាជ​សុខភាពល្អប​រិបូរណ៍​សម្រាប់​ជាម្លប់ដ​ល់កូន​ចៅ និងបានជូនព​រដល់បង​ប្អូន​ប្រជាពលរដ្ឋកម្ពុជា​ទាំងអស់ សូមជួបតែសេ​ចក្តីសុខ​ចម្រើនគ្រប់ៗ​គ្នា។

បន្ទាប់ពី​បញ្ចប់​ការ​បើកព្រឹត្តិ ការណ៍អង្គរ​សង្ក្រាន្ត​ជាផ្លូវការ​ហើយ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធប​ណ្ឌិត បានអញ្ជើញទ​ស្សនាពិ​ពណ៌​ភូមិខ្ញុំ ស្តង់ពិពណ៌​ ដែលជាស្នាដៃរបស់​យុវជនមួយចំនួនទៀ​តព្រមទាំងទន្សនា​ការសម្តែង លិស្បះ និងល្បែង​ប្រជាប្រិយខ្មែរ នៅក្នុងព្រឹត្តិការណ៍អ​ង្គរសង្ក្រាន្តដោ​យភាពសប្បាយ​រីករាយ​បំផុត៕