សម្រង់ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ក្នុងពិធី​​សំណេះ​សំណាល​ជាមួយ​យុទ្ធជនពិការ ៣១៧

49

ថ្ងៃនេះ ខ្ញុំ និងភរិយា រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត​ ពិតជាមានការរីករាយដែលបានវិល​ត្រឡប់​មក​សាជា ​ថ្មី បន្ទាប់ពីការជួបជុំគ្នាឆ្នាំមុន មុនពេលចូលឆ្នាំកាលពីពេលមុន ហើយ​ឆ្នាំនេះ ការជួបជុំនេះបានប្រព្រឹត្ត​ឡើង នៅមុនពេលចូលឆ្នាំថ្មី ក្នុងរយៈពេលមិនដល់មួយថ្ងៃទៀតទេ។ ខ្ញុំអរគុណជាមួយនឹងបដិ​សណ្ឋា​រ​កិច្ច ក៏ដូចជា ការរៀបចំនៅក្នុងការទទួលចំពោះខ្ញុំ និងភរិយា ក៏ដូចជាសហការីក្នុងគណៈប្រតិភូ។

ផ្តល់ជូនបៀវត្សរ៍ និងប្រាក់នានា ទាន់ពេលវេលា

អម្បាញ់មិញ លោក ឧត្តមសេនីយ ពៅ ស៊ា នាយកមជ្ឈមណ្ឌលបានធ្វើរបាយការណ៍ ពាក់ព័ន្ធជាមួយនឹងការ អភិវឌ្ឍនៅទីនេះ ហើយខ្ញុំក៏បានឆ្លៀតឱកាសទៅសួរទាហាន និងយុទ្ធជនពិការរបស់យើងនៅខាងមុខនេះ អំពី ការបើកផ្តល់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភនានា។ ខ្ញុំពិតជាមានមោទនភាពទៅលើការចាត់ចែងទាំងឡាយរបស់ ស្ថាប័នជាតិ ក្នុងហ្នឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាតាមរយៈនៃផ្នែកភស្តុភាររបស់ក្រសួងការពារជាតិ បានបើកផ្តល់ទាន់ពេលវេលានូវប្រាក់ទាំងឡាយ រាប់ទាំងប្រាក់ដែលទើបនឹងបានតម្លើងថ្មី ព្រមទាំងប្រាក់ឧប​ត្ថម្ភសម្រាប់ការចូលឆ្នាំផងដែរ។ ប្រាក់បៀវត្សរ៍របស់យុទ្ធជនពិការរបស់យើង អម្បាញ់មិញ ដែលខ្ញុំបានសួរ គឺ​មិនតិចជាង ១ លានរៀលទេ គឺលើសពី ១ លាន។ ហើយខ្ញុំក៏បានទៅសួរខាងក្រុមគ្រួសារ ថាពិបាកគ្រប់គ្រង ទេប្តី? ថាមិនពិបាកទេ។​ ស្រួលណាស់ …។

យកចិត្តទុកដាក់ចំពោះយុទ្ធជនទាំងអស់ តាមរយៈសមាគមអតីតយុទ្ធជន

ខ្ញុំសប្បាយរីករាយដោយសារតែការរៀបចំរបស់យើង សម្រាប់ដោះស្រាយនៅក្នុងមជ្ឈមណ្ឌលនេះ បានកើត​ចេញ​ជារូបរាង ហើយក៏បានផ្តល់ឱកាសសម្រាប់ការស្នាក់នៅ និងជាជម្រកដ៏សមរម្យសម្រាប់​យុទ្ធជនពិការ​។ ឆ្នាំ​នេះ ខ្ញុំបានមកទីនេះ តែខ្ញុំនៅជំពាក់បងប្អូននៅតាកែនកោះស្លា និងនៅភ្នំឆ័ត្រ។ ភ្នំឆ័ត្រនោះមិនទាន់ទាំង​បាន​ទៅ​សម្ពោធទេ តែការរៀបចំកសាងផ្ទះសម្បែងស្អីៗនេះ គឺកំពុងដំណើរការល្អហើយ។ ខ្ញុំនៅជំពាក់ចំពោះ​កុមារ​កំព្រា កុមារពិការគ/ថ្លង់ ​ដោយសារតែកម្មវិធីច្រើនពេក។ ប៉ុន្តែ ថ្ងៃនេះ ក៏បានឆ្លៀតឱកាសមកជួបជាមួយ​នឹង​យុទ្ធជនពិការរបស់យើងនៅទីនេះ។ ម្យ៉ាងទៀត ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ យើងបានបង្កើន​ការ​យក​ចិត្តទុកដាក់ មិនគ្រាន់តែលើបញ្ហាយុទ្ធជនពិការនៅក្នុងមណ្ឌលនោះទេ តែតាមរយៈនៃសមាគមអតីត​យុទ្ធ​ជន យើងបានប្រឹងប្រែង​​​ជួយដល់អតីតយុទ្ធជន ក្នុងនោះមានទាំងយុទ្ធជនពិការផងដែរ តាមរយៈនូវការផ្តល់​ជូនសំណង់មួយចំនួន ដួចជា ផ្ទះសម្បែង ដែលនៅទីនោះអាចមានដី ហើយយើងអាចមានប្រាក់ដើម្បី​សាង​សង់​ផ្ទះ។

បងប្អូនបានពិការរួចហើយ ក៏ប៉ុន្តែ ការយកចិត្តទុកដាក់ក៏នៅមានជាបន្ត ទោះបីជាវាមិនទាន់អស់។ ខ្ញុំមិនដឹងថា តើ​យុទ្ធជនពិការមួយណាទេ ដែលបានចូលមកនិយាយនៅក្នុងហ្វេសប៊ុករបស់ខ្ញុំ នៅក្នុងខេត្តសៀមរាបនេះ ប្រ​ហែល​ជាមិននៅក្នុងមជ្ឈមណ្ឌលនេះទេ ប្រហែលជានៅកន្លែងផ្សេង អំពីបញ្ហាការផ្តល់ផ្ទះឲ្យគាត់ ហើយនិ​យាយ​ពីកូនរបស់គាត់ ២ នាក់ ម្នាក់បានរៀនចប់មហាវិទ្យាល័យទៅហើយ តាមរយៈអាហារូបករណ៍របស់ ហ៊ុន ម៉ាណែត ដែលជាកូនរបស់ខ្ញុំ ហើយនៅម្នាក់ទៀតកំពុងរៀននៅមហាវិទ្យាល័យឆ្នាំទី ៣។ ចំណុចអស់ទាំងនេះ នៅទីនេះ ក៏ដូចជានៅភ្នំឆ័ត្រ ឬនៅតាកែនកោះស្លា យើងបានបង្កើនការយកចិត្តទុកដាក់ជាមួយនឹងក្រុមគ្រួសារ និងកូនចៅរបស់យុទ្ធជនពិការ និងអតីតយុទ្ធជនរបស់យើង។ ការបាត់បង់នូវសរីរាង្គ មិនអាចផ្តល់ឲ្យយើង​វិញ​បាន​ទេ។ បងប្អូនទាំងឡាយបានពិការ បើទោះបីជាថា បានវិលត្រឡប់ ឧបមាថាជើង ក៏គ្រាន់តែជើង​សិប្ប​និម្មិត​។ ប្អូនម្នាក់បានដាច់ដៃទាំងពីរ មិនអាចមានអ្វីតភ្ជាប់បានឡើងវិញទេ។ ខ្លួនខ្ញុំក៏គ្មានពេល ដើម្បីធ្វើឲ្យ​គ្រាប់​ភ្នែក​មួយ​គ្រាប់នៅខាងឆ្វេង អាចមើលភ្លឺឡើងវិញនោះទេ។

សេចក្តីសុខរបស់ជាតិ មិនអាចកាត់ផ្តាច់ពីពលីកម្មរបស់យុទ្ធជនពិការទេ

សល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ ខួបលើកទី ៤២ ឆ្នាំ បានមកដល់ នៃការដែលខ្ញុំបាត់បង់កែវភ្នែក គឺនៅថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ១៩៧៥ ឥឡូវ ១៣ មេសា ឆ្នាំ ២០១៧ នៅសល់តែ ៣ ថ្ងៃទៀតទេថ្ងៃទៀតទេពលៈ កុំបីឃ្លា និងាន់សម្រាប់ដោះស្រាយជីវភាពរស់នៅោក លោកស្រី ជាពិសេស  កែវភ្នែកដែលយើងធ្លាប់​ស្រ​ឡាញ់ មិនអាចវិលត្រឡប់មកផ្តល់ឲ្យយើងឡើងវិញ ប៉ុន្តែយើងអាចនឹងប្រឹងប្រែងងើបឈរឡើងវិញ ដើម្បីកុំឲ្យ​ធ្លាក់​ទៅក្នុងស្ថានភាពនៃអ្នកដែលពិការរូបកាយហើយ ពិការផ្លូវចិត្តថែមទៀត។ វាមានឧទាហរណ៍ច្រើនណាស់ ដែលយុទ្ធជនពិការរបស់យើងបានប្រឹងប្រែងងើបឈរ ឡើងជំនះនូវការលំបាក​ ហើយផ្តល់ឱកាសសម្រាប់កូន​របស់​ខ្លួន​បន្តការសិក្សា រហូតទៅដល់កូនៗទាំងអស់នោះ គេបានក្លាយទៅជាបញ្ញាវ័ន្ត បញ្ចប់ការសិក្សាថ្នាក់​ឧត្តម​សិក្សា ហើយក៏មានការងារធ្វើ។ ចំណុចនេះហើយ ដែលខ្ញុំបន្តការអំពាវនាវចំពោះជនពិការគ្រប់រូប​ រាប់​ទាំង​យុទ្ធជនពិការបន្តការខិតខំងើបឈរឡើង ដើម្បីសេចក្តីថ្លៃថ្នូររបស់យើង គ្រួសារយើង និងបន្សល់ទុកឲ្យ​កូន​ចៅ​របស់យើងនូវមោទនភាពបន្តទៀត។

ខ្ញុំអំពាវនាវចំពោះ​ភរិយាទាំងឡាយរបស់យុទ្ធជនពិការ សូមកុំមានការអៀនខ្មាសថា យើងមានប្តីជាជនពិការ​ខុស​ពីគេពីឯង ដែលមានកន្លែងខ្លះគួរឲ្យរន្ធត់ចិត្ត។ នៅពេលដែលបានយកគ្នាជាប្តីប្រពន្ធ មុនពេលធ្លាក់ខ្លួនជា​ជន​ពិការ តែក្រោយពេលប្តីពិការ ទៅរត់ចោលប្តីទៅស្រវាអោបប្រុសថ្មី។ នេះជារឿងអកុសល ដែលរឿងនេះបាន​កើត​នៅកន្លែងខ្លះរួចមកហើយ។ អំពាវនាវចំពោះក្មួយៗ ចៅៗ ដែលជាកូនយុទ្ធជនពិការ សូមកុំអៀនខ្មាសថា​ដែល​ឪពុករបស់ខ្លួនជាជនពិការ ផ្ទុយទៅវិញ ក្មួយៗ ចៅៗត្រូវមានមោទនភាពចំពោះឪពុករបស់ខ្លួន ដែលបាន​លះ​បង់សាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ។ សេចក្តីសុខរបស់ប្រជាជាតិដែលមាននៅពេលនេះ មិន​អាចកាត់ផ្តាច់ចេញបានអំពីពលីកម្ម អំពីតំណក់ឈាមដែលឪពុករបស់យើង​បានខិតខំនោះទេ។ មានយុទ្ធ​ជន​ពិការ​របស់យើងមួយចំនួន មិនទាន់មានភរិយាទេ។ សង្ឃឹមថា ក្មួយៗ ប្អូនៗនឹងរកបានភរិយាដ៏ល្អ​ ដោយមាន​នារីស្រឡាញ់ ក៏ប៉ុន្តែទាល់តែយើងកុំពិការផ្លូវចិត្តទាល់តែសោះ។

ការងើបឈររបស់ខ្ញុំ បង្ហាញថា (វា)មិនចាំបាច់ថា ទាល់​តែ​យើងមិនពិការ ទើបអាចធ្វើការបាននោះទេ

សម្រាប់ខ្លួនខ្ញុំបទពិសោធន៍នៅពេលដែលធ្លាក់ខ្លួនពិការបាត់បង់កែវភ្នែក នៅក្នុងកាលៈទេសៈដែលលំបាកបំ ផុតក្នុងសម័យប៉ុល ពត មិនមែនដូចថ្ងៃនេះដែលយុទ្ធជនពិការរបស់យើងមានរាជរដ្ឋាភិបាល ហើយជាពិសេស មានគណបក្សប្រជាជនយកចិត្តទុកដាក់។ កាលពីខ្ញុំពិការនៅក្នុងកាលៈទេសៈដ៏លំបាកណាស់ អរគុណភរិយា ខ្ញុំដែលបានទទួលខ្ញុំជាប្តី។ កាលពេលហ្នឹងគេស្អាត យើងពិការ។ ស្រឡាញ់គ្នាតាំងពីពេលមុនខ្លួនខ្ញុំពិការ ប្រ​ហែល​ជាគិតថាគេមិនយកយើងទៀតទេ។ តែទីចុងបំផុត ភរិយាខ្ញុំបានយកខ្ញុំ។ រឿងនេះក៏ជាឧទាហរណ៍មួយ នៅក្នុងចំណោមឧទាហរណ៍ ដែលគ្រប់ក្រុមគ្រួសារជនពិការមើលឲ្យឃើញពីតម្លៃ។ កាយសម្បទាជារឿង​​មួយ​ហើយ។ អ្នកណាក៏ចង់ល្អ អ្នកណាក៏ចង់ស្អាត យើងមិនចង់ដាច់ដៃដាច់ជើង យើងមិនចង់ខ្វាក់ភ្នែកនោះទេ ក៏​ប៉ុន្តែការលះបង់របស់យើងវាមានតម្លៃរបស់វា។ ក្នុងឋានៈជាយុទ្ធជនពិការនៅក្នុងសម័យសង្គ្រាម ហើយនៅក្នុង​កាលៈ​ទសៈនៃរបប ប៉ុល ពត ការងើបឈរឡើងរបស់ខ្លួនខ្ញុំនេះ ក៏បង្ហាញឲ្យឃើញថា (វា)មិនចាំបាច់ថា ទាល់​តែ​យើងមិនពិការទើបអាចធ្វើការបាននោះទេ។ខ្ញុំបានឆ្លងកាត់នូវដំណាក់កាលបត់បែនច្រើនណាស់ មកដល់​ពេល​នេះ​ក៏​នៅសល់មនុស្ស ដែលហៅថាខ្ញុំជាអាខ្វាក់ដែលជាពាក្យអសុរោះ ហើយជាពាក្យដែលមិនអាចអត់​អោន​បាន។ វាមិនមែនគ្រាន់តែប៉ះពាល់ខ្លួនខ្ញុំតែម្នាក់ទេ តែវាប៉ះពាល់ទៅដល់អ្នកដែលពិការភ្នែកទាំងឡាយ រាប់​ទាំងកុមារគ ថ្លង់ កុមារពិការភ្នែក។

គណបក្សប្រជាជន និងរាជរដ្ឋាភិ​បាល​មិនបោះបង់ចោលបងប្អូនយុទ្ធជនពិការទេ

ខ្ញុំអរគុណជាមួយនឹងការខិតខំទាំងអស់របស់បងប្អូននៅក្នុងមជ្ឈមណ្ឌលពិការនេះ។ អម្បាញ់មិញ ក្នុង​របាយ​ការណ៍​របស់លោកនាយក លោកឧត្តមសេនីយ៍ក៏បានបង្ហាញអំពីការខិតខំចូលរួមចំណែក ដើម្បីកសាងទីអា​រាម កសាងនូវកន្លែងដែលមានតម្រូវការ។ វាមិនទាន់គ្រប់គ្រាន់ ឥឡូវនេះឮថា ផ្ទះមួយចំនួននៅខ្វះ​ទឹកអត់ទឹក​ប្រើ។ ឥឡូវនេះភរិយាខ្ញុំយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ ឥឡូវខិតខំធ្វើយ៉ាងម៉េច ដើម្បីឲ្យមានទឹក។​អញ្ចឹង​ទេ​ត្រូវបន្តការជីកអណ្តូងនៅតាមផ្ទះ តាមទីកន្លែងដែលយើងអាចធ្វើទៅបាន។ ក្រសួងអភិវឌ្ឍន៍ជនបទ ឯក​ឧត្តម អ៊ុក រ៉ាប៊ុន ទទួលបន្ទុកទៅលើបញ្ហាការរៀបចំជីកអណ្តូងបន្ថែម។ គ្រួសារខ្លះដាច់ដៃដាច់ជើង តម្រូវឲ្យ​ក្នុង​ផ្ទះ​មានអណ្តូងតែម្តង។ បើទោះបីជាមួយផ្ទះត្រូវជីកអណ្តូងមួយ ក៏ត្រូវតែជីក ដើម្បីសម្រួលដល់ជីវភាពរបស់​ក្រុម​គ្រួសារ។ នេះវាជាតម្រូវការរបស់បងប្អូន។ ហើយបងប្អូនជឿទុកចិត្តចុះ គណបក្សប្រជាជន និងរាជរដ្ឋាភិ​បាល​មិនបោះបង់ចោលបងប្អូនទេ។ លទ្ធភាពមានកម្រិត ប៉ុន្តែការដោះស្រាយនៅតែធ្វើជាបន្ត។

ឥឡូវនេះ បៀវត្សរ៍ទាបបំផុតអម្បាញ់មិញនេះ គឺភាគច្រើនចាប់ពីខ្ទង់ ១ លាន ២០ ម៉ឺន មានអ្នកដល់ទៅ ១ លាន ៤០ ម៉ឺន ហើយមានអ្នកទាបដូចជា ១ លាន ១៦ ម៉ឺន។ យើងនឹងបន្តតទៅទៀត នូវការខិត​ខំ​តំ​ឡើង​បៀ​វត្សរ៍ តែកាលណាបៀវត្សរ៍មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធកើនហើយ យើងនៅទីនេះ ក៏បានកើនដូចគ្នាដែរ។ ប៉ុន្តែ យើងក៏ត្រូវប្រឹងខ្លួនឯងតាមរយៈដីធ្លី ដែលបានផ្តល់សម្រាប់គ្រួសារនីមួយៗ ប្រើឲ្យអស់សក្តានុពល។ ខ្ញុំគិតថា អណ្តូងទឹកដែលយើងនឹងត្រូវជីកជូនសម្រាប់ក្រុមគ្រួសារនោះ ក៏វាក្លាយទៅជាមធ្យោបាយដ៏សំខាន់​សម្រាប់​ការ​ដោះស្រាយជីវភាពផង និងការដាំដុះរបស់គ្រប់ក្រុមគ្រួសារផង។ លោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យ ដែលមក​បង្រៀន​​ និង(ថែទាំសុខភាព)នៅទីនេះ ក៏ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងម៉េច ឲ្យចៅៗដែលជាកូនរបស់​យុទ្ធជនពិការទទួលបាន​នូវការ​រៀន​សូត្រ។ នៅទីនេះ យើងបានបង្កើតទៅដល់កម្រិតវិទ្យាល័យរួចទៅហើយ។ ចំនួនគ្រូបង្រៀនក៏​ចេះ​តែកើន ហើយថ្ងៃនេះមានគ្រូបង្រៀន ៥ នាក់ មកបន្ថែមទៀត យើងត្រូវតែផ្តល់នូវម៉ូតូ ដែលធ្លាប់បានផ្តល់ដូច​​កាល​ពីពេលមុន …។

សាងសង់អគារបន្ថែម ដើម្បីក្លាយជាភូមិសាស្រ្តសិក្សាមួយសម្រាប់មណ្ឌល និងភូមិជុំវិញ

ថ្ងៃនេះ ដោយសារតែខ្ញុំមានកម្មវិធីជាមួយនឹងកន្លែង ២ ទៀត។ ប៉ុន្តែ ខ្ញុំចង់សួរបន្តិច វិទ្យាល័យដែលយើងធ្វើនៅ​ទី​នេះ មានប៉ុន្មានអីប៉ុន្មានដែរឥឡូវហ្នឹង នៅទីនេះ បង្កើតវិទ្យាល័យសិស្ស​ប៉ុន្មាន​ទាំងអស់? អ្នកណានាយក សាលា? មកនេះបន្តិចមើលក្រែងលោទៅធ្វើនៅក្រៅភ្លេចនៅនេះ (នាយកសាលាស្នើសុំបន្ថែមបន្ទប់ទឹក ទី​ចាត់​ការ បណ្ណាល័យ និងតារាងបាល់ទាត់)។ … អោយវាសឿងបឿងបន្តិចមើល ក្លាយជាមជ្ឈមណ្ឌលមួយ​សម្រាប់​ទាញ​យកសិស្សនៅជុំវិញទៅជាអនុវិទ្យាល័យផង និងវិទ្យាល័យផងជាមួយគ្នា។ យើងគួររៀបចំឲ្យហើយទាន់​មាន​ឱកាស។ ឥឡូវគិតដាក់ ១ ខ្នង ២ ជាន់ ១២ បន្ទប់ទៅ បន្ថែមលើអាឆ្នាំទៅ។ កសាងបង្គន់ស្អីៗ និងតា​រាង​បាល់ ហើយជួយមើលខាងសាលាបឋមសិក្សា ទៀ បាញ់ ផង ដើម្បីឲ្យវាទៅជាមជ្ឈមណ្ឌលសម្រាប់ការ​បណ្តុះ​បណ្តាល។ ឥឡូវនេះ មិនបាច់ឲ្យសុំទេ ដោះតែម្តងទៅ។ ឃើញខ្វះអណ្តូង ខ្វះប្រព័ន្ធទឹកស្អីៗ រៀបចំទៅ។

ពាំនាំ

ថ្ងៃនេះបាននាំមកសម្រាប់សិស្សានុសិស្សចំនួន ៣៨៦ នាក់ ក្នុងម្នាក់ៗសៀវភៅពីរក្បាល ប៉ិច ១ ដើម និងថវិកា ១ ម៉ឺនរៀល សម្រាប់កូនសិស្ស យោធិនពិការ ២៣០ គ្រួសារ គ្រូបង្រៀនស្ម័គ្រចិត្ត ១៨ គ្រួសារ ពេទ្យ ឆ្មបចំនួន ២ គ្រួសារ សរុបទាំងអស់ ២៥០ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០ គីឡូក្រាម មី ៤ កេស ត្រីខ ១ កេស ប្រេងឆាមួយដប ប៊ីចេង ១ គីឡូ ស្ករស ១០ គីឡូ ទឹកស៊ីអ៊ីវ ៦ ដប ទឹកត្រី ៦ ដប សារុង ក្រម៉ា មុង ភួយ ថវិកាចំនួន ៣០ ម៉ឺនរៀល ១ គ្រួសារ ក្នុងថវិកា ៣០ ម៉ឺនរៀល គឺថាចែកចេញជាពីរទៀត។ ខ្ញុំផ្តល់ ២០ ម៉ឺន ភរិយា ខ្ញុំផ្តល់ ១០ ម៉ឺន។ សម្រាប់អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពមាន ២៥ នាក់ ក្នុងម្នាក់ៗមាន សារុង ក្រម៉ា ភួយ ទឹកដោះគោ ២ ឡូ ស្ករស ២ គីឡូ និងថវិកា ១០ ម៉ឺន។ ជូនសាលាបឋម សិក្សា ទៀ បាញ់ សែនជ័យ ៥០ ម៉ឺនរៀល ជូនវិទ្យាល័យស្នាតេជោ ១ លានរៀល ជូនមណ្ឌលសុខភាព ១ លានរៀល ជូនមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ ៣១៧ គូលែន សៀមរាប ៥ លានរៀល ជូនសាលាស្រុក បាគងថវិកា ១ លានរៀល។ ព្រឹកមិញក៏បានប្រគេនទៅព្រះតេជព្រះគុណឯវត្ត។ ដោយសារតែប្រញាប់ អត់​ចូល​ថ្វាយ​បង្គំទេថ្ងៃនេះ។ អ្នកជំងឺក៏អត់បានចូលសួរសុខទុក្ខដែរ ជូនឥវ៉ាន់ទៅតែម្តង។ ក្រៅពីនោះ ក្រសួងការពារ​ជាតិ​ជួយឧបត្ថម្ភក្នុងពិធីនេះ អង្ករ ១៣ តោន ៥០០ គីឡូ ឯក្រសួងសុខាភិបាលជួយឧបត្ថម្ភក្នុងពិធីនេះឱសថ ៤៥ ប្រភេទ ដែលមានទំងន់ទាំងអស់ ២៥៧០ គីឡូ។ ក្រៅពីនោះ មានលោក លឹម ប៊ុនជុង ក្រុមហ៊ុនវិនិយោគ​ល្ហុង​ប្រេងនៅតំបន់គូលែន គាត់ជួយឧបត្ថម្ភអង្ករ ៥ តោន កង់ចំនួន ២០០ គ្រឿង សម្រាប់គ្រូបង្រៀន ៥ នាក់​ដែល​ត្រូវផ្តល់នូវម៉ូតូបន្ថែម ឯកឧត្តម ម៉ក់ ពេជ្ររិទ្ធ បានឧបត្ថម្ភម៉ូតូទាំងនេះ​។ តាំងពីមុនមក គាត់ជួយទាំងអស់ ៣៤ គ្រឿង សរុបមកដល់ពេលនេះ ប្រហែលជាមានគ្រូចូលមកទៀតទេមើលទៅ? អ្នកជំងឺកាកបាទក្រហម​បន្ថែម ១០ ម៉ឺនម្នាក់ទៀត ឯកឧត្តម ម៉ក់ ពេជ្ររិទ្ធ បានឧបត្ថមកន្សែងពោះគោចំនួន ១៣០០ កន្សែង សម្រាប់​ចែក​ជូនគ្រួសារយុទ្ធជនពិការ។ គ្រួសារយុទ្ធជនពិការនេះ គឺមានចំនួន ១២៤៩ នាក់។ ខ្ញុំសុំផ្តាំថាធ្វើម៉េចការ​គ្រប់​គ្រង និងបន្តរក្សាឲ្យបាន អ្វីដែលជាមោទនភាពដែលយើងធ្លាប់មានដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេស​ជាតិ។ ធ្វើយ៉ាងម៉េចកុំឲ្យមណ្ឌលនេះ ក្លាយទៅជាកន្លែងដែលមានល្បែងស៊ីសង កន្ទុយលេខ។ ប្រយ័ត្នជំពាក់​លុយ​គេ ដោយចាញ់ល្បែងអី មកទារឲ្យខ្ញុំសង ខ្ញុំមិនសងទេណា។ ល្បែងមិនដែលនាំ​មកនូវសេចក្តី សុខ​ណា​មួយ​ទេ តែងតែបង្កើតនូវក្តីវិនាសតែប៉ុណ្ណោះ …។

ហើយចុងបញ្ចប់ជាមួយនឹងការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង ឆ្នាំរកា នព្វស័ក ព.ស ២៥៦៤ ដែលនឹង​មកដល់នៅម៉ោង ៣ និង ១២ នាទី ទាបភ្លឺខាងមុខនេះ។ ខ្ញុំសុំជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេស បងប្អូនយុទ្ធជនពិការ ក្រុមគ្រួសារនៃយុទ្ធជនពិការទាំងអស់ សូមប្រកបដោយពុទ្ធពរ ទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

SHARE