សម្ដេចតេជោ ហ៊ុន សែន ជួបរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីសចិន

46

នៅរសៀល​ថ្ងៃទី១១ ខែ កញ្ញា​នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន អនុញ្ញាត​អោយ ឯកឧត្ដម សុង ថាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​អន្តរជាតិមជ្ឈឹម​បក្សកុម្មុយនីស្ត ចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងផ្ទះសំណាក់រដ្ឋ Liyuan Resort ក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

នៅក្នុងជំនួបនេះ គឺមិត្តចិនបានបញ្ជាក់សារជាថ្មីប្រាប់សម្តេចតេជោ​ថា កម្ពុជាគឺមិត្ត និងបងប្អូនដ៏ល្អរបស់ ប្រទេសចិន។ ប្រទេសចិន​អរគុណ​សម្តេចតេជោ​ ដែលគាំទ្រនូវ​ផលប្រយោជន៍​ស្នូលរបស់មិត្តចិន ហើយ តាមរយៈកិច្ច​សហប្រតិបត្តិការណ៍​ជាដៃគូ​យុទ្ឋសាស្រ្តគ្រប់​ជ្រុងជ្រោយ គឺបានរិតបន្តឹងនូវ​ចំណងមិត្តភាពជា បងប្អូនដែលគ្មាន​បរទេសណាមកបំបែកបំបាក់បានឡើយ។ ទន្ទឹមនឹងនេះ ក្នុងនាមជាបងប្អូន ប្រសិន​បើ កម្ពុជាជួបប្រទះការលំបាក​អ្វីមួយគឺត្រូវប្រាប់​មិត្តចិន​ភ្លាមដើម្បី​ជួយទៅតាមលទ្ឋភាព​ជាក់ស្តែង គឺមិត្តចិនមិន ឈរមើលឡើង។ ទន្ទឹមនឹងនេះដែរ មិត្តបានគាំទ្រជំនរុញ​អោយ​ពង្រឹងនូវ​កិច្ចសហប្រតិបត្តិការអោយបាន ខ្លាំងថែមទៀតតាមរ​យៈការផ្លាស់ប្តូរទស្សន​កិច្ចរវាងមន្រ្តីជាន់​ខ្ពស់នៃប្រទេសទាំងពីរអោយបានច្រើន ហើយមិត្តចិនរីករាយក្នុង​ការបន្តជួយបណ្តុះបណ្តាល​ធនធានសមត្ថភាព​កម្ពុជា ជាពិសេសតាម​រយៈសហភាព​សហព័ន្ឋ​យុវជនកម្ពុជា។

សម្តេច​តេជោ នាយករដ្ឋមន្រ្តី អរគុណមិត្តចិន​ដែលនៅតែបន្តគាំទ្រ និងជួយកម្ពុជា​គ្រប់ពេល។ ឆ្លៀតឱកាស នេះដែរ សម្តេចតេជោ ក៏បានជម្រាបជូនមិត្តចិនអំពីស្ថានភាពនយោបាយ និងសង្គមដែលស្ថិតក្នុងបរិយាកាសល្អ​ជាមួយនឹងស្ថេរភាពសេដ្ឋកិច្ច ដោយបានបញ្ជាក់​ថាការរីក​ចម្រើន​របស់កម្ពុជាគឺមិនអាចកាត់ផ្តាច់​ពីការរួម​ចំណែករបស់មិត្ត​ចិនបាន​ឡើយ។

កិច្ចប្រជុំរវាង សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម សុង ថាវ គឺបានរិតបន្តឹងបន្ថែមនូវចំណងមិត្តភាព សាមគ្គីភាព នឹងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងបរិយាកាសរីករាយ និងស្និទ្ឋស្នាលបំផុត៕

ចែករំលែក