សារសម្លេងពិសេស សម្តេចតេជោ ហ៊ុន សែន ស្ដីពីការជូនដំណើរសម្ដេចតេជោឡើងយន្តហោះទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី ២៤ នេះ

សម្តេច ឯកឧត្តម លោកជំទាវ​ ដែលជាឧបនាយករដ្ឋមន្រ្តី ក៏ដូចជាសមាជិករាជរដ្ឋាភិបាលបានជ្រាបដោយសារតែបញ្ហាកូវីដ-១៩ ក៏ដូចជាយើងកំពុងបិទទីក្រុងភ្នំពេញផង។​ ការចេញដំណើររបស់ខ្ញុំលើកនេះចេញទៅក្រៅប្រទេសពុំមានការចាំបាច់ដើម្បីនឹងជូនដំណើរពីសម្តេច ឯកឧត្តម​ លោកជំទាវ ដែលជាឧបនាយករដ្ឋមន្រ្តីដូចពេលមុននោះទេ។ ខ្ញុំឲ្យពិធីការជូនដំណឹងទៅសម្តេច ឯកឧត្តម លោកជំទាវ ហើយខ្ញុំក៏ចង់ជម្រាបបន្ថែមថា ហេតុផលគឺងាយយល់គឺថាយើងកំពុងបិទទីក្រុងទី​ ១។ ទី ២ បញ្ហាកូវីដ-១៩ គឺជាបញ្ហាសំខាន់នៅត្រង់ថា ខ្ញុំធ្វើដំណើរទៅគឺត្រឡប់មកវិញគឺត្រូវធ្វើចត្តាឡីស័ក។​ អញ្ចឹងប្រសិនបើសម្តេច ឯកឧត្តម​ លោកជំទាវ ទៅទទួលខ្ញុំក៏អាចនឹងធ្វើចត្តាឡីស័កដូចគ្នា ដូច្នេះធ្វើឲ្យកម្លាំងដឹកនាំនៅតាមស្ថាប័នរាជរដ្ឋាភិបាល នឹងជួបការលំបាកកាន់តែខ្លាំង។

អញ្ចឹងទេខ្ញុំទៅពេលព្រឹក ហើយយប់តាមអ្វីដែលជាព័ត៌មាននៃការប្រជុំអាចនឹងយប់បន្តិចខ្ទង់រំលងម៉ោង ៩​យប់ គឺខ្ញុំនឹងត្រឡប់មកដល់ប្រទេសវិញ ហើយពេលមកដល់ប្រទេសគឺពុំមានការធ្វើសន្និសីទកាសែតដូចកាលពីពេលមុនដោយឯកឧត្តម កៅ គឹមហួន នោះទេ គឺពុំមានការធ្វើសន្និសីទសារព័ត៌មាននោះទេប៉ុន្តែជំនួសវិញដោយការយកសំណាកដើម្បីធ្វើតេស្តរកកូវីដ-១៩ ទៅវិញទេ។ ដូច្នេះហើយបានជាខ្ញុំស្នើដូរទម្រង់នៃការចាកចេញរបស់ខ្ញុំដោយគ្មានអ្នកជូន និងអ្នកទទួលដំណើរ ហើយការវិលត្រឡប់របស់ខ្ញុំ និងគណៈប្រតិភូក៏មិនចាំបាច់មានអ្នកជូនដំណើរ។

ដោយឡែកសម្រាប់ខាងផ្នែកពិធីការ ឬក៏អ្នកសារព័ត៌មានក៏ត្រូវនៅឲ្យឆ្ងាយៗដើម្បីចៀសវាងនូវបញ្ហាការជាប់ធ្វើចត្តាឡីស័ក ហើយការប្រើប្រាស់សំលៀកបំពាក់ ការថែទាំអនាម័យ ក៏ត្រូវតែបានធ្វើគ្រប់មនុស្សទាំងអស់ បើទោះបីថាជាគណៈប្រតិភូជាន់ខ្ពស់ទាំងមានរបៀបការពារខ្លួនក៏ដោយ ក៏ប៉ុន្តែយើងមិនប្រាកដថា ការការពារខ្លួនរបស់យើងអាចរួចផុតអំពីកូវីដ-១៩ ដែលយើងមើលមិនឃើញនោះទេ។ ដូច្នេះសុំសម្តេច ឯកឧត្តម​ លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តីធ្លាប់ជូនដំណើរហើយជាទេសរដ្ឋមន្រ្តី ឬរដ្ឋមន្រ្តីមួយចំនួនធ្លាប់ជូនដំណើរគឺផ្អាកការជូនចុះ។ ខ្ញុំចេញតែពីឡាន ខ្ញុំឡើងលើយន្តហោះ ហើយចុះពីលើយន្តហោះធ្វើដំណើរឆ្ពោះទៅរកកន្លែងធ្វើសំណាក ហើយក៏មិនអនុញ្ញាតឲ្យមានការធ្វើសន្និសីទសារព័ត៌មានដែរ សូមទទួលជ្រាប ហើយអាចផ្សាយព័ត៌មាននេះចេញបាន។ សូមអរគុណ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort