សារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងវិធានការគ្រប់គ្រងរោគរាតត្បាត របស់រដ្ឋបាលរាជធានីខេត្ត

CNV:

ជូនឯកឧត្តម លោកជំទាវ អភិបាលខេត្តរាជធានី

រាជរដ្ឋាភិបាលបានបិទបញ្ចប់ក្នុងការបិទទីក្រុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ក៏ដូចជាការបិទបញ្ចប់សម្រាប់ការធ្វើដំណើរឆ្លងខេត្តតាំងពីរយៈពេលមុនមកម្ល៉េះ។ ក្នុងពេលបិទបញ្ចប់នេះរាជរដ្ឋាភិបាលក៏បានផ្តល់អំណាចទៅឲ្យអភិបាលខេត្តរាជធានីដើម្បីគ្រប់គ្រងសភាពការណ៍តាមការជាក់ស្តែង។ ប៉ុន្តែ ខ្ញុំពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បម្រាមរហូតទៅដល់កម្រិតប្រជាពលរដ្ឋកម្ពុជាខ្លួនឯងដែលចូលទៅកាន់ខេត្តខ្លួន ចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។ នេះមិនខុសពីការដែលយើងបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ

ដូចជាខ្ញុំត្រូវធ្វើដំណើរទៅឥណ្ឌូនេស៊ី ត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ បើ(បណ្តាខេត្ត)ធ្វើយ៉ាងដូច្នេះ វាស្មើនឹងការបិទរដ្ឋឡើងវិញ បិទប្រទេសឡើងវិញ។ ឧទាហរណ៍ ប្រជាជនត្រូវឆ្លងកាត់នៅខេត្តនោះចាំបាច់ត្រូវតែធ្វើចត្តាឡីស័កនៅក្នុងខេត្តមួយនោះ។ យើងត្រូវបន្តគ្រប់គ្រងនូវការធ្វើចត្តាឡីស័កចំពោះអ្នកដែលសង្ស័យដែលមានហានិភ័យថាមានកូវីដ-១៩ ដើម្បីឲ្យទៅយកសំណាកហើយត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ដែលឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ

បើធ្វើយ៉ាងដូច្នេះ ប្រជាជនហាក់ដូចនៅក្នុងទ្រុងដដែល។ សុំឲ្យឯកឧត្តម លោកជំទាវ អភិបាលខេត្តណាដែលបានចេញសេចក្តីសម្រេចហួសទៅហើយត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឲ្យមានការចរាចរសម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំនិយាយនេះមិនមែនសំដៅមិនឲ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យដែលយើងតម្រូវឲ្យយកសំណាក និងនាំការធ្វើចត្តាឡីស័កដែលចៀសវាងមិនបាននោះទេ ក៏ប៉ុន្តែគឺសំដៅឲ្យកែសម្រួលសេចក្តីសម្រេច ដើម្បីបើកឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន

បើមិនដូច្នោះទេ គ្រប់ខេត្តនីមួយៗ ដាក់(ការកំណត់អោយ)ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ វាមិនខុសពីចែកកម្ពុជាទៅជា ២៥ ប្រទេស (ដែលការ)ឆ្លងពីខេត្តមួយទៅខេត្តមួយ (តម្រូវអោយ)ធ្វើចត្តាឡីស័កនោះទេ។ បើចេញពីខេត្ត(នោះ) ចូលមកខេត្តនេះវិញ (ក៏ត្រូវ)ធ្វើចត្តាឡីស័ក ដូច្នោះតើយើងរស់របៀបម៉េច? អញ្ចឹងខ្ញុំសុំស្នើឲ្យឯកឧត្តមលោកជំទាវអភិបាលខេត្តរាជធានីត្រូវធ្វើការកែសេចក្តីសម្រេចជាបន្ទាន់របស់ខ្លួន។

បើមិន(កែសេចក្តីសំរេច)ដូច្នេះ យើងគ្រប់គ្រងប្រជាជនដែលនៅក្នុងតែខេត្តរបស់ខ្លួន ហើយប្រជាជនខេត្តដទៃដែលទៅរកស៊ីធ្វើការចូលទៅក្នុងខេត្តរបស់ខ្លួនត្រូវតែធ្វើចត្តាឡីស័ក ដល់ប្រជាជនខ្លួនចេញទៅខេត្តដទៃក៏ត្រូវធ្វើចត្តាឡីស័ក។ បើដូច្នោះ (យើងនឹងធ្វើ)ចត្តាឡីស័កទូទាំងប្រទេសតែម្តង។ វាមិនខុសពីការដែលយើងបិទប្រទេស បិទក្រុង បិទស្អីរយៈពេលកន្លងទៅ និងធ្វើឲ្យគាំងទៅដល់ក្បាលម៉ាស៊ីននៃដំណើរការសេដ្ឋកិច្ចសង្គមរបស់ប្រជាជនតែម្តង។​

ខ្ញុំគាំទ្រឲ្យអនុវត្តនូវវិធានការណ៍ដូចជាខាងភ្នំពេញ។ ភ្នំពេញជាតំបន់ក្តៅគឺអនុវត្តន៍នូវវិធានការណ៍ម៉ឺងម៉ាត់ តែទន់ភ្លន់។ ខេត្តព្រះសីហនុក៏ម៉ឹងម៉ាត់ទន់ភ្លន់។ ក៏ប៉ុន្តែតាមខេត្តដូចជាមានរត់អក្សរតាម(ទូរទស្សន៍)ថា ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ (បានធ្វើសេចក្តីសំរេចដូចនោះ)។ អភិបាលខេត្តត្បូងឃ្មុំ (ត្រូវ)បានសួរបញ្ជាក់ ហើយ។ មិនចាំបាច់ករណីលើកលែង មិនលើកលែងទេអីទេ។ យើងយកតែករណីអ្នកដែលសង្ស័យបានហើយ ដើម្បីទៅយកសំណាក និងធ្វើចត្តាឡីស័ក។​ ពួកគាត់ពិតជាចង់បានការធ្វើយ៉ាងដូច្នេះ ប៉ុន្តែបែរជាយើងថាត្រូវធ្វើចត្តាឡីស័ក ហើយលើកលែងករណីដូចជាចាក់ថ្នាំបាន ២ ដង ឬក៏ករណីនេះ ករណីនោះ។ យើងមិនអាចធ្វើអញ្ចឹងបានទេ។

យើងបើកឲ្យការធ្វើដំណើរធម្មតា ប៉ុន្តែត្រូវតែត្រួតពិនិត្យធ្វើវិធានការណ៍សុខាភិបាលទៅលើអ្នកដែលមានករណីសង្ស័យ ឬក៏ករណីមួយចំនួនផ្សេងទៀត ទៅតាមការប្រគល់សិទ្ធិអំណាចឲ្យអភិបាលខេត្តរាជធានី។ បើមិនដូច្នោះ ប្រជាពលរដ្ឋរបស់យើង(នឹងមានការគិតថា) “បើកដូចជាមិនបើក”។ រឿងនេះត្រូវកែសម្រួលជាចាំបាច់ ហើយសុំរាយការណ៍ជូនតាម group របស់ក្រុម រវាងនាយករដ្ឋមន្រ្តី ជាមួយនិងចៅហ្វាយខេត្តរាជធានី ឲ្យខ្ញុំត្រឡប់មកវិញ។ តើខេត្តណាខ្លះបានធ្វើ និងខេត្តណាខ្លះដែលមិនបានធ្វើ។ ប៉ុន្តែខ្ញុំដូចជានៅឃើញថាមានតែខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំតែប៉ុណ្ណោះដែល(បាន)ចេញ(សេចក្តីសំរេចដូចបាននិយាយ)។

ខ្ញុំមិនដឹងថាខេត្តព្រៃវែងធ្វើប៉ុណ្ណា(ទេ) ឯខេត្តត្បូងឃ្មុំបានជួបអភិបាលខេត្តរួចហើយ។​ សរុបមក ឯកឧត្តម លោកជំទាវ ចាត់វិធានការណ៍បន្ទាន់ដើម្បីកែសម្រួលសេចក្តីសម្រេចរបស់ខ្លួន កុំឲ្យសេចក្តីសម្រេចនោះជ្រុលហួសនាំទៅដល់ការរំខានជីវភាពរបស់ប្រជាពលរដ្ឋទៅវិញ ដែលវាសម្លាប់សេដ្ឋកិច្ចតែម្តង។ ដល់ពេលវេលាដែលប្រជាជនត្រូវធ្វើស្រែចំការ ត្រូវធ្វើដំណើរទៅនេះទៅនោះ។ យើងបានទប់ស្កាត់អស់រយៈពេល ៣​ អាទិត្យរួចមកហើយៗ មិនមែនទូទៅផង ក៏ប៉ុន្តែវាមានការលំបាកណាស់ទៅហើយ។ សុំឯកឧត្តម លោកជំទាវ មេត្តាមើលព្រៃទាំងមូលប្រសើរជាងមើលឈើមួយដើមៗ ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩ នៅក្នុងខេត្តរបស់ខ្លួន។ សុំមើលឲ្យបានគ្រប់ជ្រុងជ្រោយ គ្រប់ទិដ្ឋភាព សេដ្ឋកិច្ចសង្គមនិងបញ្ហានយោបាយទូទៅ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort