ព្រះករុណា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចយាងទៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាង​ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩  ដើម្បីយាងទៅ​ពិនិត្យព្រះរាជ​សុខភាព នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។

យាង និងអញ្ជើញជូនព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហាក្សត្រី នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មាន​ព្រះរាជវត្តមាន និងវត្តមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រះញាតិវង្សានុវង្ស ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ។

រូបថត៖ ខឹម សុវណ្ណារ៉ា និង​ កុក គី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort