សម្តេច​តេជោនា​យក​រដ្ឋមន្រ្តី អនុញ្ញាត​ឱ្យក្រុម​ហ៊ុនវិ​និយោគ​ទុនធំៗ​ចំនួន​៣ របស់ប្រទេស​ចិន ចូលជួប​សំដែង​ការគួរសម

ក្រុមហ៊ុនធំៗចំនួន៣ របស់ប្រទេសចិន សុទ្ធតែបានគូសបញ្ជាក់ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងជំ នួបដាច់ឡែកពីគ្នា ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីរសៀលថ្ងៃទី១៣ឧសភានេះថា ដោយសា កម្ពុជាមានសុខសន្តិភាព និងស្ថេរភាពយ៉ាងល្អប្រសើរ និងមានភាពជឿជាក់ខ្ពស់ ក្រោមការដឹកនាំប្រកបដោយកិត្តិ បណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីជាប្រមុខ ក្រុមហ៊ុនរបស់អស់លោក នឹងបន្តបណ្តាក់ទុនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។

លោក ឆាវ ផីស៊ី ប្រធានក្រុមហ៊ុន China Huanneng Group ប្រទេសចិន

លោក ឆាវ ផីស៊ី ប្រធានក្រុមហ៊ុន China Huanneng Group ប្រទេសចិន មានប្រសាសន៍ថា ក្រុមហ៊ុនរបស់ លោកបច្ចុប្បន្នបានបណ្តាក់ទុនវិនិយោគវារីអគ្គីសនីសេសាន្តពីរ ខេត្តស្ទឹងត្រែង ដែលសហការវិនិយោគជាមួយនិងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង។ លោកប្រធាន​មានប្រសាសន៍បន្តថា ដោយមានការសហការល្អជាមួយអ្នកឧកញ៉ា គិត ម៉េង ដំណើរការ​នៃ​ការសាងសង់វារីអគ្គីសនីសេសាន្តពីរ កំពុងដំណើរការទៅយ៉ាងរលួនហើយនៅក្នុងអំឡុង​​ខែកញ្ញាខាងមុខ ក្រុមហ៊ុននឹងធ្វើការបិទទំនប់ទឹក ដោយសូមគោរពអញ្ជើញសម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ចូលរួមក្នុងពិធីបិទទំនប់តាមពេលវេលាដ៏សមស្របរបស់សម្តេច។ លោក​​ប្រធានមានប្រសាសន៍បន្តថា ការវិនិយោគរបស់ក្រុមហ៊ុនផ្តល់ផលប្រយោជន៍ខ្លាំងណាស់ សម្រាប់ប្រទេស និងប្រជាជនកម្ពុជា។ លោកប្រធាន មានប្រសាសន៍បន្តថា គំរោងវារីអគ្គីសនីសេសាន្តពីរនេះនឹងធ្វើការបិទទឹកនៅក្នុងឆ្នាំ២០១៧ ដើម្បីតភ្ជាប់បណ្តាញ អគ្គីសនី។ លោកប្រធានមានប្រសាសន៍ដែរថា គំរោងវារីអគ្គីសនីសេសាន្តគឺជាគំរោងដ៏ធំទី១ របស់ក្រុមហ៊ុនលោកក្នុង ប្រទេសកម្ពុជា ហើយគំរោងនេះនឹងផ្តល់ថាមពលអគ្គីសនី ឱ្យដល់តាមបណ្តាភូមិតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ លោកប្រធានក៏បានគូសបញ្ជាក់នៅចំពោះមុខ សម្តេចតេជោនាយករដ្ឋមន្រ្តីដែរ ថា ក្រុមហ៊ុនរបស់លោកដែលចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងមិនធ្វើឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានការខកចិត្តនោះទេ ពោលគឺគំរោងរបស់លោកបានចូលរួមយ៉ាងសកម្ម ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់​ក្រុមហ៊ុនលោក នៅកម្ពុជាដោយសារនៅពេលខាងមុខ កម្ពុជាត្រូវការនូវប្រព័ន្ធអគ្គីសនីកាន់តែច្រើនឡើង ក្នុងការប្រើប្រាស់និង ការវិនិយោគរបស់ផ្នែកឯកជន។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ ចំពោះគំរោងវិនិយោគវារីអគ្គីសនី សេសាន្តពីរ ដោយសម្តេចបានធ្វើការគូសបញ្ជាក់ថា សម្តេចធ្លាប់បានអញ្ជើញធ្វើដំណើរទៅខេត្តស្ទឹងត្រែងចំនួន៣ លើក ក្នុងនោះបានទៅកាន់ទំបន់វារីអគ្គីសនីសេសាន្តពីរ និងបានឃើញដោយផ្ទាល់ពីការគិតគូរដោះស្រាយ នូវបញ្ហា ជាច្រើនជូនប្រជាជននៅនឹងកន្លែង។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសន្យាថា នឹងអញ្ជើញទៅចូលរួមក្នុងពិធីបិទទំ នប់នៅក្នុងអំឡុងខែកញ្ញាខាងមុខ។

លោក លូ វិនជុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China National Heavy Machinery Company ប្រទេសចិន

លោក លូ វិនជុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China National Heavy Machinery Company ប្រទេសចិន មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានចាប់ផ្តើមវិនិយោគក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧ មកម៉្លេះ ពោលគឺក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងការគាំទ្រពីសំណាក់ រាជរដ្ឋាភិបាល ក្រុមហ៊ុនរបស់លោកបានបន្តបណ្តាក់ទុនបន្ថែមទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍសមិទ្ធផលសង្គម ក្នុងប្រទេសកម្ពុជា។ លោកប្រធានបន្តថា កន្លងមកក្រុមហ៊ុនរបស់លោកមានភាពជោគជ័យ ក្នុងការបណ្តាក់ទុនកសាងវារីអគ្គីសនីស្ទឹងតាតៃ តាមរូបភាព B.O.T ដែលបានដំណើរការយ៉ាងរលូន ពិសេសការកសាងខ្សែបណ្តាញបញ្ជូនអគ្គីសនីទៅតាមតំបន់ជនបទ ពោលគឺកន្លងមកក្រុមហ៊ុនរបស់លោកបានបោះទុនវិនិយោគ ដែលមានទឹកប្រាក់ ចំនួន១ពាន់៤៧០លានដុល្លាអាមេរិករួចមក។ ជាមួយគ្នានេះក្រុមហ៊ុនក៏បានចូលរួមចំណែកកសាងបណ្តាញខ្សែបញ្ជូនប្រមាណ៣០% ក្នុងប្រទេសកម្ពុជា ពោលទិសដៅរបស់ក្រុមហ៊ុនធ្វើការគាំទ្រនយោបាយរបស់សម្តេច និងរាជរដ្ឋាភិបាលក្នុងការតភ្ជាប់បណ្តាញ រហូតដល់ភូមិដ្ឋានរបស់ប្រជាជន ដែលអាចមានភ្លើងប្រើប្រាស់។ ជាមួយគ្នានេះក្រៅពីការចូលរួមចំណែកលើការកសាងវារីអគ្គីសនី ក្រុមហ៊ុនរបស់លោកក៏បានចូលរួមចំណែកលើការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ពិសេសការការងារបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គីសនី។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនរបស់លោកគ្រោងនឹងសហការជាមួយអគ្គីសនីកម្ពុជា ក្នុងការផ្តល់អាហារូបករណ៍ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សដល់យុវជនកម្ពុជា និងការកសាងសមត្ថភាពជំនាញ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កន្លងមកក្រុមហ៊ុនចិនជាច្រើនបានមកវិនិយោគក្នុងប្រទេសកម្ពុជា។ សម្តេចតេជោក៏បានចាត់ទុកថា ក្រុមហ៊ុននេះបានរួមចំណែកជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងប្រទេស កម្ពុជា។ សម្តេចបន្តថា ធ្វើឡានគឺត្រូវតែធ្វើផ្លូវ យ៉ាងណាមិញវិនិយោគវារីអគ្គីសនីគឺត្រូវតែវិនិយោគបណ្តាញតភ្ជាប់ តាមរយះនេះការតភ្ជាប់បណ្តាញគឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការវិនិយោគលើការកសាងវារីអគ្គីសនី ដែល ត្រូវទាញអគ្គីសនីឱ្យបានដល់តំបន់ជនបទ ពិសេសការកាត់បន្ថយគម្លាតរវាងតម្លៃអគ្គីសនីនៅទីក្រុង និងនៅជនបទ។ សម្តេចបន្តថា ចាប់ពីខែឧសភានេះតទៅតម្លៃអគ្គីសនីមានការធ្លាក់ចុះ តាមរយះនេះទាមទារឱ្យមានការសិក្សាឱ្យបាន ដិតដល់ ព្រោះថាកម្ពុជាកំពុងតម្រូវការអគ្គីសនីដែលចេះតែកើនឡើងជាលំដាប់នោះ។

លោកប្រធានក្រុមហ៊ុន China Communications Construction Company ប្រទេសចិន

លោកប្រធានក្រុមហ៊ុន China Communications Construction Company ប្រទេសចិន មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ពោលគឺក្រុមហ៊ុនរបស់លោកបានធ្វើការវិនិយោគកសាងផ្លូវ ថ្នល់ ចំនួន១៦គំរោងរួចមកហើយក្នុងប្រទេសកម្ពុជា ដែលមានតម្លៃ១ពាន់៦០០លានដុល្លាអាមេរិក ហើយសម្រាប់ទិសដៅខាងមុខ ក្រុមហ៊ុននឹងបណ្តាក់ទុនវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុមានប្រវែង១៩០គីឡូម៉ែត្រ ដែលគ្រោងវិនិយោគទឹកប្រាក់ជា ច្រើន ដោយគ្រោងនិងធ្វើការសាងសង់នៅមុនបំណាច់ឆ្នាំ២០១៧នេះ និងគំរោងសាងសង់ផ្លូវដែក និងកំពង់ផែន ក្នុងប្រទេសប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ចមពោះគំរោងវិនិយោគនានាក្នុងប្រទេសកម្ពុជា ដែលបានសំរេចប្រកបដោយភាពជោគជ័យក្នុងពេលកន្លងមក។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្នើ ដល់ក្រុមហ៊ុនបន្តពិនិត្យពិភាក្សា និងការសិក្សាឱ្យបានស៊ីជំរៅ ពីការវិនិយោគកំពង់ផែដើម្បីឱ្យការវិនិយោគរបស់ក្រុម ហ៊ុនកាន់តែទទួលបាននូវភាពជោគជ័យ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...