សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាច្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ អញ្ជើញទៅចូលរួមសន្និសីទអន្តរជាតិ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ផ្សេងៗទៀត នៅប្រទេសជប៉ុន។
អញ្ជើញជូនដំណើរសម្តេច និងគណៈប្រតិភូនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាផងដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងតូក្យូ ប្រទេសជប៉ុន នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចូលរួមសន្និសីទអន្តរជាតិ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ផ្សេងៗទៀត ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាជាមួយលោក ណូប៊ីហ៊ីកូ សាសាគី (Nobuhiko Sasaki) ប្រធាន និងជានាយកប្រតិបត្តិថ្មី នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅទីក្រុងតូក្យូ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ផ្សេងៗទៀត នៅប្រទេសជប៉ុន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក សេជី អ៊ីម៉ៃ (Seiji Imai) ប្រធានផ្នែកសាជីវកម្មទូទាំងសកលលោក របស់មីហ្សឺហូហ្វាយនិនស្សលគ្រុប (Mizuho Financial Group) នៅទីក្រុងតូក្យូ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចអញ្ជើញចូលរូមសន្និសីទអន្តរជាតិ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ផ្សេងៗទៀត នៅប្រទេសជប៉ុន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកសិក្ខាសាលា ស្តីពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយធនាគារមីហ្សឺហូ (Mizuho) និងអង្គការ JETRO និងប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិសាបាយការងារ ថ្ងៃត្រង់ ដែលរៀបចំឡើងដោយលោក Masahiro Imamura ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា នៅទីក្រុងតូក្យូ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចអញ្ជើញទៅចូលរួមសន្និសីទអន្តរជាតិ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ផ្សេងៗទៀត នៅប្រទេសជប៉ុន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាជាមួយលោកបណ្ឌិត យូស៊ី អាគី អ៊ីស៊ីហ្សាវ៉ា (Yoshiaki Ishizawa) សាស្រ្តាចារ្យមជ្ឈមណ្ឌលសូហ្វីយ៉ាអាស៊ី សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍ មនុស្ស នៅទីក្រុងតូក្យូ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពី អនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ផ្សេងៗទៀត នៅប្រទេសជប៉ុន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា នៅទីក្រុងតូក្យូ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចអញ្ជើញចូលរួម សន្និសីទអន្តរជាតិ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ផ្សេងៗទៀត នៅប្រទេសជប៉ុន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលជួបលោក កេន ម៉ាត ស៊ុហ្សាវ៉ា (Ken Matsuzawa) ប្រធានក្រុមប្រឹក្សាផ្លាស់ ប្តូរមិត្តភាពអន្តរជាតិជប៉ុន នៅទីក្រុងតូក្យូ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចអញ្ជើញចូលរួមសន្និសីទ អន្តរជាតិ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ផ្សេងៗទៀត នៅប្រទេសជប៉ុន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោក ណាអូតូស៊ិ អូកាដា (Naotoshi Okada) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុននីកកេ (Nikkei)ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតអាស៊ី នៅប្រទេសជប៉ុន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម និងឡើងថ្លែងសុន្ទរកថា គន្លឹះ ក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី ដែលប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោក ណូប៊ូយ៉ុស៊ិ ហ្វូជិសាវ៉ា (Nobuyoshi Fujisawa) ប្រធានធនាគារចេត្រាសធ៍ (J Trust Bank) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតអាស៊ី នៅប្រទេសជប៉ុន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ មីតស៊ុមី (Minebea Mitsumi) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចអញ្ជើញចូលរួមសន្និសីទអន្តរជាតិ លើកទី២៥ ស្តីពីអនាគតអាស៊ី នៅប្រទេសជប៉ុន។
ឯកឧត្តម Abe Shinzo នាយករដ្ឋមន្រ្តីជប៉ុន រៀបចំពិធីលៀងសាយភោជន៍ នារាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូ ចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតសម្រាប់អាស៊ី ដែលប្រារព្ធធ្វើឡើងនៅ ទីក្រុងតូក្យូ ប្រទេសជប៉ុន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសវនាការជាមួយឯកឧត្តម Abe Shinzo នាយករដ្ឋមន្រ្តីជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចអញ្ជើញចូលរួមសន្និសីទអន្តរជាតិ លើកទី២៥ ស្តីពីអនាគតសម្រាប់អាស៊ី នៅប្រទេសជប៉ុន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Abe Shinzo នាយករដ្ឋមន្រ្តីជប៉ុន អញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ បន្ទាប់ពីជំនួបទ្វេភាគី។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់មាតុប្រទេសវិញដោយសុវត្ថិភាព នាយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបានអញ្ជើញទៅចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតសម្រាប់អាស៊ី និងព្រឹត្តិការណ៍ផ្សេងៗទៀត នៅប្រទេសជប៉ុន។
អញ្ជើញទទួលស្វាគមន៍ដំណើរវិលត្រឡប់របស់សម្តេច និងគណៈប្រតិភូនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ។
រូបថត៖ កុក គី និង បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា