សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម និងឡាវ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់​ខ្ពស់រដ្ឋសភា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ដើម្បីទៅបំពេញទស្សនកិច្​ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

អញ្ជើញជូនដំណើរសម្តេច និងលោកជំទាវ ព្រមទាំងគណៈប្រតិភូនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការរដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន​រដ្ឋសភាជាច្រើនរូបទៀត។

 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដឹកនាំគណៈប្រតិភូអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងហាណូយ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

Photo: Chim Nary, National Assembly

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរដល់ចំនួន ២...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសការដំឡើងប្រាក់ឈ្នួល ជូនដល់កម្មករ និយោជិត