ព្រះករុណា ព្រះមហាក្សត្រ យាងមកដល់មាតុប្រទេសវិញដោយសុវត្ថិភាព បន្ទាប់ពីបានយាងជាព្រះកិត្តិយសប្រារព្ធពិធី​អបអរសាទរខួប២៥ឆ្នាំ ICC-Angkor នៅប្រទេសបារាំង

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងមកដល់​មាតុ​ប្រទេសវិញដោយសុវត្ថិភាព នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបានយាង ជាព្រះកិត្តិយសប្រារព្ធពិធី​អបអរសាទរ​ខួប២៥ឆ្នាំ នៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor ដែលប្រារព្ធធ្វើនៅទីក្រុងប៉ារីស ប្រទេសបារាំង ។

យាង និងអញ្ជើញទទួលព្រះរាជដំណើរព្រះករុណា នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងព្រះញាតិវង្សានុវង្ស ថ្នាក់ដឹកនាំកំពូលៗ និងមន្ត្រីរាជការជាច្រើនរូបទៀត ។

រូបថត៖ កុក គី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ