ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងត្រឡប់មកដល់មាតុភូមិវិញដោយសុវត្ថិភាព នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបានយាងចូលរួមវេទិកាអាស៊ីលើកទី១ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
យាងនិងអញ្ជើញទទួលព្រះរាជដំណើរត្រឡប់មកមាតុភូមិវិញ ព្រះករុណា ព្រះមហាក្សត្រ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានព្រះរាជវត្តមាន និងវត្តមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តីទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់នាំ ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ។
រូបថត៖ កុក គឺ