ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចយាងមកដល់មាតុភូមិវិញដោយសុវត្ថិភាព បន្ទាប់ពីបានយាង ទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងមកដល់មាតុភូមិវិញដោយសុវត្ថិភាព នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ។

អញ្ជើញ និងយាងទទួលព្រះរាជដំណើរវិលមកមាតុភូមិវិញ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូបទៀត ព្រមទាំងព្រះញ្ញាតិវង្សានុវង្ស ។

រូបថត៖ ខឹម សុវណ្ណារ៉ា

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជា និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្ដែង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Sadyr Japarov ប្រធានាធិបតី នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ
beylikdüzü escort escort beylikdüzü beylikdüzü escort