សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»

នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។ កិច្ចប្រជុំប្រចាំឆ្នាំនេះគឺត្រូវបានរៀបចំឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍ទាំងឡាយលើការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព ឋានៈ តួនាទី ជាពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់ក្នុងការលើកម្ពស់សិទ្ឋិសេរីភាព យែនឌ័រ និងការចូលរួមរួមរបស់ស្ត្រី។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិ។

សម្តេចតេជោ ហ៊ុន សែន មានមោទនភាពយ៉ាងខ្លំាងចំពោះការរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើន ៧.៥% ដោយមានការឃ្លាំមើលនិងវាយតម្លៃផងដែរពី World Bank និង IMF។ កត្តានេះគឺបានមកដោយកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ។ កម្ពុជានៅតែប្រកាន់ជំហរ និងត្រូវតែថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចអោយបានរឹងមាំល្អ ដើម្បីបន្តការអភិវឌ្ឍ និងភាពរីកចម្រើនតទៅមុខទៀត។ សម្តេចតេជោ បានលើកបង្ហាញជាក់ស្តែងចំពោះប្រទេសមួយចំនួនដែលកំពុងមានសង្រ្គាមនិងអសន្តិសុខដូចជា ប្រទេសអៀរ៉ាក់, សៀរី, យ៉េម៉ែន, លីបៀ ,ម៉ាលី និងអាហ្វ្រិកកណ្តាលជាដើម ដែលកំពុងធ្វើអោយស្រ្តី និងកុមារទទួលរងគ្រោះនិងបាត់បង់អស់ឱកាស។ ចំពោះកម្ពុជាវិញ គឺយើងមិនត្រូវឲ្យស្ត្រី និងកុមារបាត់បង់ឱកាសណាមួយក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិឡើយ។ សព្វថ្ងៃនេះ នៅក្នុងសហគ្រាសធន់តូចនិងមធ្យមដែលបានចុះបញ្ជីជាង១៥៦,៨៥០ គឺមានស្រ្តីកគ្រប់គ្រងធ្វើការប្រមាណ ៨,២២៨ ហើយចំពោះរោងចក្រកាត់ដេរវិញគឺមានចំនួនស្ត្រីបម្រើការងារប្រមាណជាង ៩០% ដែលទទួលបានប្រាក់ខែសមមរម្យ នឹងអត្ថប្រយោជន៍ជាច្រើនថែមទៀត។

ជាមួយគ្នានេះផងដែរ កម្ពុជាកំពុងអនុវត្តគោលនយោបាយគាំពារសង្គម ដែលបានចាប់ផ្តើមអនុវត្តមុនគេចំពោះស្ត្រីដែលជាកម្មការិនីមានផ្ទៃពោះ។ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូចំពោះម៉ោងចេញ-ចូល និងម៉ោងសម្រាកចំពោះកម្មការនីដែលទទួលបានការពិនិត្យផ្ទៃពោះដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ព្រមទាំងទទួលបានថវិកាក្នុងពេលសម្រាលកូនទៀតផង។ ជាពិសេសទៀតនោះ គឺក្នុងពេលសម្រាលកូន គឺបានឈប់សម្រាករយៈពេល ៣ខែ ហើយទទួលបានប្រាក់ខែ១២០% ទៀតផង។ នៅពេលដែលរដ្ឋាភិបាលមានចំណូលកាន់តែខ្ពស់ គឺនឹងបន្ថែមអត្ថប្រយោជន៍ដល់ស្រ្តីកាន់តែច្រើនថែមទៀត។

ទាក់ទងនឹងវិស័យអប់រំវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញឲ្យស្ត្រីបានបន្តការសិក្សាឲ្យបានច្រើនដើម្បីឲ្យធនធានមនុស្សរបស់យើងកាន់តែសំបូរបែប។ ក្នុងការប្រឡងបាក់ឌុបកន្លងមក គឺយើងសង្កេតឃើញចំនួនសិស្សជាស្រ្តីប្រឡងបាននិទ្ទេសល្អច្រើនជាងសិស្សបុរស។ ទោះបីបរិមាណសិស្សជាស្រ្តីមិនទាន់បានស្មើនឹងចំនួនសិស្សជាបុរសក៏ដោយ គឺយើងសង្កេតឃើញថាគម្លាតនេះកំពុងកាន់តែរួមតូច។ សម្តេចតេជោបានមានប្រសាសន៍អំពីការចំណាយថវិកាប្រមាណជាង ២៣០លានដុល្លារកន្លងមកលើវិស័យអប់រំ គឺមានចំនួនប្រមាណពី ៦០ទៅ៧០លានដុល្លារ ត្រូវបានយកមកកសាងលំនៅដ្ឋានផ្ទះស្នាក់នៅរបស់កូនសិស្ស និងគ្រូបបង្រៀននៅតាមសាលារៀនទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឲ្យសិស្សស្រីមានឱកាសបានបន្តការសិក្សាឲ្យបានច្រើន។សម្តេចតេជោនាយករដ្ឋមន្ត្រីជំរុញឲ្យមានការបណ្តុះបណ្តាលផ្សេងៗដល់ស្ត្រីតាមរយៈការបើកវគ្គសិក្សាចំណេះដឹង និងជំនាញផ្សេៗដើម្បីបង្កើនសមត្ថិភាពបន្ថែមដល់ស្ត្រី។

នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា មន្ត្រីដែលបានតែងតាំងថ្មីៗក្នុងអណត្តិនេះ គឺត្រូវតែផ្តល់ការងារអោយពួកគេធ្វើ មិនមែនតែងតាំងហើយទុកឲ្យនៅទំនេរនោះទេ ជាពិសេសស្ត្រី។ ចំពោះការចូលរួមរបស់ស្រ្តីក្នុងក្របខ័ណ្ឌជាមួយអង្គការសហប្រជាជាតិនៅក្រៅប្រទេសវិញ គឺ សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំអោយរដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម ប៉ុល សារឿន បង្កើនការយកចិត្តទុកដាក់ជ្រើសរើសទាហ៊ាន និងមន្រ្តីជំនាញជាស្រ្តីអោយបានច្រើនថែមទៀត រួមទាំងមន្រ្តីជំនាញ និងគ្រូពេទ្យ សម្រាប់យកទៅធ្វើការនៅមន្ទីរពេទ្យដែលកម្ពុជាកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់ខាងត្បូង។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសអំពីអាយុមន្ត្រីរាជការដែលត្រូវចូលនិវត្តន៍គឺត្រូវកំណត់យកត្រឹមអាយុ ៦០ឆ្នាំ។ សូមក្រសួងមន្ទីរទាំងអស់ត្រូវអនុវត្តអោយបានគ្រប់គ្នា។ ដើម្បីជួយស្រ្តីរងគ្រោះទន់ខ្សោយអោយកាន់តែមានសប្រសិទ្ឋភាព សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងពិចារណាក្នុងការបង្កើត “ក្រុមមេធាវីការពាក្តី” ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់សម្តេចតេជោ ដើម្បីជួយដល់ជនរងគ្រោះដែលជាស្រ្តីក្រីក្រ។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹក និងជំរុញឲ្យក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ត្រូវពិនិត្យមើលទណ្ឌិតជាស្ត្រីដែលកំពុងជាប់ឃុំឃាំង គឺត្រូវរៀបចំកាត់ទោស និងបន្ឋូរបន្ថយទោសឲ្យបានលឿន ព្រោះស្រ្តីអ្នកទោសមួយចំនួនកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជាមានកូនក្នុងបន្ទុកដែលត្រូវចិញ្ចឹមមើលថែ ហើយត្រូវបានប្តីបោះបង់ចោលជាដើម។ ត្រូវពិនិត្យសម្រួលព្យួរទោសដោះចេញអោយពួកគាត់មានសេរីភាពឡើងវិញ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យដល់ស្រ្តីទាំងនោះ។ គឺត្រូវដោះស្រាយលើកលែងសម្រួលទោស ដោយមិនរង់ចាំតែថ្ងៃបុណ្យទានឡើយ ជាពិសេសមុនពេលចូលឆ្នាំខ្មែរ ២០១៩ នេះគឺត្រូវរៀបចំកាត់ទោសផ្តល់សេរីភាពអោយពួកគាត់បានទៅផ្ទះវិញ ។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីនូវអនុសាសន៍សំខាន់ចំនួន ១១ ចំណុច ដើម្បីលើកម្ពស់ការចូលរួមរបស់ស្រ្តី អោយទទួលបាននូវការរីកចម្រើន និងផលប្រយោជន៍កាន់តែច្រើនឡើងថែមទៀតនៅក្នុងសង្គម។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនដល់ពរក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សូមសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិ និងទទួលបាននូវពុទ្ធពរប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort